ទំនាក់ទំនងវៀតណាម-សឹង្ហបុរីអភិវឌ្ឍន៍លើគ្រប់វិស័យ
02/12/2013 08:54
Vovworld-ទំនាក់ទំនងវៀតណាម-សឹង្ហបុរីអភិវឌ្ឍន៍លើគ្រប់វិស័យ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរីលោក Tran Hai Hau (vnembassy-singapore.gov.vn) Vovworld-ទំនាក់ទំនងវៀតណាម-សឹង្ហបុរីអភិវឌ្ឍន៍លើគ្រប់វិស័យ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរីលោក Tran Hai Hau បានអះអាងដូច្នេះក្នុងពេលឆ្លើយ សម្ភាសអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅសឹង្ហបុរីក្នុង ឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ (១៩៧៣-២០១៣)។ ឯកអគ្គរដ្ឋទូត Tran Hai Hau បានចាត់ទុកថា ក្នុងឆ្នាំ២០១៣គូរ ឲ្យចាប់អារម្មណ៍បំផុតក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺវិស័យវិនិយោគ។ ចំនួន ទុន FDI សរុបរបស់សឹង្ហបុរីនៅវៀតណាមបានកើនឡើងដល់២៩,២ពាន់លានដុល្លារ អាមេរិក។ អំពីយថាទស្សន៍នៃទំនាក់ទំនងវៀតណាម-សឹង្ហបុរី ក្នុងឆ្នាំ២០១៤ ឯកអគ្គ រដ្ឋទូត Tran Hai Hau បានចាត់ទុកថា ឆ្នាំ២០១៤ជាឆ្នាំគន្លឹះដើម្បីបណ្ដាប្រទេស សមាជិកអាស៊ានត្រៀមបង្កើតសហគមន៍អាស៊ាននិងកិច្ចព្រមព្រៀងដៃគូអន្តរ ប៉ាស៊ីហ្វិក (TPP) ក្នុងនោះវៀតណាមនិងសឹង្ហបុរីជាដៃគូ។ នេះជាលក្ខណៈងាយស្រួល ជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរលើវិស័យទាំងអស់ ពិសេសគឺទំនាក់ទំនង សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ៕
Related







