ទួរគីនឹងអ៊ីស្រាអែលបង្កើនសន្តិសុខនៅព្រំដែនជាប់ស៊ីរី
29/06/2012 10:11
VOV- តាមសេចក្តីជូនដំណឹងរបស់បណ្តាកំលាំង ការពារប្រទេសអ៊ីស្រាអែល (IDF) បាន ឲ្យដឹង កាលពីថ្ងៃទី២៨មិថុនាថា៖កងទ័ពប្រទេសនេះនឹង ដាក់ពង្រាយបន្ថែមប្រព័ន្ធការពារ នៅតាមបណ្តោយផ្លូវព្រំដែនជាប់ស៊ីរី ដើម្បីទប់ទល់នឹងលទ្ធភាពកើតមានការ វាយប្រហារ

រថតង់ទួរគីបានដាក់ពង្រាយនៅព្រំដែនជាប់ស៊ីរី(រូបថត៖Internet) VOV- តាមសេចក្តីជូនដំណឹងរបស់បណ្តាកំលាំងការពារប្រទេសអ៊ីស្រាអែល (IDF) បាន ឲ្យដឹងកាលពីថ្ងៃទី២៨មិថុនាថា៖កងទ័ពប្រទេសនេះនឹងដាក់ពង្រាយ បន្ថែមប្រព័ន្ធការពារ នៅតាមបណ្តោយផ្លូវព្រំដែនជាប់ស៊ីរីដើម្បីទប់ទល់នឹងលទ្ធភាព កើតមានការ វាយប្រហារ របស់ពូកប៉ះបោពីតំបន់ខ្ពង់រាប Golan នឹងរលកជនភៀស ខ្លួនស៊ីរី ក្នុងពេលដែលជំលោះ រីករាលដាលតទៅទៀត។ ក្រៅពីការធ្វើទំនើបដល់ ប្រព័ន្ធសន្តិសុខនឹងកែឆ្នៃសកម្មភាព របស់បញ្ជាការដ្ឋានប្រយុទ្ធ IDF នៅបង្កើត បណ្តាតំបន់ការពារពិសេសនៅតាមបណ្តោយ ផ្លូវព្រំដែនដើម្បីរាំងស្កាត់ចរន្តជន ភៀសខ្លួនស៊ីរីផងដែរ។ ក្នុងថ្ងៃដដែលប្រទេសទួរគីក៏ជូនដំណឹងថា៖បានដាក់ ពង្រាយកាំភ្លើងយន្តសំរាប់ បាញ់យន្តហោះនឹងសព្វាវុធជាច្រើនប្រភេទផ្សេងទៀត នៅតាមបណ្តោយខ្សែព្រំដែនជាប់ស៊ីរី។ កាយវិការទាំងនេះរបស់អ៊ីស្រាអែលនឹងទួរគីប្រព្រិត្តទៅក្នុងកាលះទេសះបណ្តា មហាអំណាចលើសកលលោកត្រៀមរៀបចំកិច្ច ប្រជុំអន្តរជាតិ១ស្តីអំពីស៊ីរីនៅទីក្រុង Geneva របស់ស្វីសនាថ្ងៃទី៣០មិថុនាខាងមុខនេះ៕
Related
More




