VOV WorldVOV World
ទួរគីសុំទោសរុស្ស៊ីអំពីការបាញ់ទម្លាក់យន្តហោះចម្បាំង
28/06/2016 07:16
(VOVworld) - ក្នុងអាកប្បកិរិយាមួយដែលត្រូវបានចាត់ ទុកថា សំដៅបន្ធូរស្រាលភាពតានតឹងរវាងរុស្ស៊ីនិង ទួរគីទាក់ទិនដល់ការដែលក្រុងអង់ការ៉ាបាញ់ទម្លាក់ យន្តហោះចម្បាំង Su-២៤ របស់រុស្ស៊ីនៅតំបន់ព្រំដែន ជាប់ជាមួយស៊ីរីកាលពីឆ្នាំទៅមិញនោះ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានផ្ញើរលិខិតសុំទោសទៅដល់សមភាគីរុស្ស៊ីលោក Vladimir Putin។
ទួរគីសុំទោសរុស្ស៊ីអំពីការបាញ់ទម្លាក់យន្តហោះចម្បាំង
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan (រូបថត៖EPA/TTXVN) (VOVworld) - ក្នុងអាកប្បកិរិយាមួយដែលត្រូវបានចាត់ទុកថា សំដៅបន្ធូរស្រាល ភាពតានតឹងរវាងរុស្ស៊ីនិងទួរគីទាក់ទិនដល់ការដែលក្រុងអង់ការ៉ាបាញ់ទម្លាក់យន្ត ហោះចម្បាំង Su-២៤ របស់រុស្ស៊ីនៅតំបន់ព្រំដែនជាប់ជាមួយស៊ីរីកាលពីឆ្នាំទៅមិញ នោះ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានផ្ញើរ លិខិតសុំទោសទៅ ដល់សមភាគីរុស្ស៊ីលោក Vladimir Putin។ថ្លែងមតិជាមួយអ្នក យកព័ត៌មាននាថ្ងៃទី ២៧ មិថុនា អ្នកនាំពាក្យវិមាន Kremlin លោកDmitry Peskov បានបញ្ជាក់ថា អ្នកដឹក នាំរដ្ឋទួរគីបានផ្ញើរលិខិតមួយដោយសំដែងការរំលែកទុក្ខ ជាមួយក្រុមគ្រួសារអ្នក បើកយន្តហោះរុស្ស៊ីដែលបានពលីជីវិតក្នុងការបាញ់ទម្លាក់យន្តហោះពោលខាង លើហើយបានផ្ញើរពាក្យសុំទោសផងដែរ។លោក Peskov បានដកស្រង់សារនេះ របស់លោក Erdogan ដែលក្នុងនោះប្រធានាធិបតីទួរគីរូប នេះអះអាងថា លោកចង់ ធ្វើគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីស្ដារទំនាក់ទំនងមិត្ត ភាពប្រពៃណីរវាងទួរគី និងរុស្ស៊ី ព្រមទាំងលើកច្បាស់ថា អង់ការ៉ាមិនដែលមាន ចេតនាបាញ់ទម្លាក់យន្ត ហោះរុស្ស៊ីទេ៕