ទួរគីដាក់សម្ពាធដើម្បីរារាំងកំលាំងជន Kurd ចូលរួមយុទ្ធនាការរំដោះទីក្រុង Raqqa
10/03/2017 07:09
(VOVworld) – នាថ្ងៃទី ៩ មិនា នាយករដ្ឋមន្ត្រីទួរគី លោក Binali Yildirim បានព្រមានថា៖ អាមេរិកមានគ្រោះ អាសន្នបណ្តាលហានិភ័យទៅលើទំនាក់ទំនង រវាងប្រទេស នេះជាមួយទួរគី ប្រសិនបើ កំលាំងជន Kurd ចូលរួមការ វាយប្រហារ ដណ្តើមមកវិញទីក្រុង Raqqa នៅស៊ីរីដែលជា ទីកន្លែងត្រូវបានចាត់ទុកជាទីតាំង សំខាន់បំផុតរបស់ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។

ទួរគីដាក់សម្ពាធដើម្បីរារាំងកំលាំងជន Kurd ចូលរួមយុទ្ធនាការរំដោះទីក្រុង Raqqa (VNA) (VOVworld) – នាថ្ងៃទី ៩ មិនា នាយករដ្ឋមន្ត្រីទួរគី លោក Binali Yildirim បាន ព្រមានថា៖ អាមេរិកមានគ្រោះអាសន្នបណ្តាលហានិភ័យទៅលើទំនាក់ទំនង រវាងប្រទេសនេះជាមួយទួរគី ប្រសិនបើ កំលាំងជន Kurd ចូលរួមការវាយប្រហារ ដណ្តើមមកវិញទីក្រុង Raqqa នៅស៊ីរីដែលជាទីកន្លែងត្រូវបានចាត់ទុកជាទីតាំង សំខាន់បំផុតរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ ទួរគីនិងអាមេរិក សម្ព័ន្ធ មិត្តចំនួន ២ នៃអង្គការសន្ធិសញ្ញាអាត្លងទិកខាងជើង (NATO) កំពុងមានការ ខ្វែង គំនិតយ៉ាងតឹងរឹងអំពីផែនការរំដោះទីក្រុង Raqqa ដែលអាមេរិកផ្តើមឡើង។ ក្នុងនោះ Ankara ផ្តើមគំនិតថា៖ កងទ័ពប្រទេសនេះរួមជាមួយកងកំលាំងសម្ព័ន្ធ មិត្តរបស់ទួរគីនៅស៊ីរីនឹងចូលរួមក្នុងយុទ្ធនាការពោលខាងលើ។ នាយករដ្ឋមន្ត្រី ទួរគី លោក Binali Yildirim បានសង្កត់ធ្ងន់ថា៖ ទួរគីនឹងមិនចូលរួមយុទ្ធនាការ ណាដែលមានវត្តមានរបស់កំលាំងជន Kurd ទេនោះ។ នាថ្ងៃដដែល រដ្ឋមន្ត្រីការ បរទេសទួរគី លោក Mevlut Cavusoglu បានឲ្យដឹងថា៖ ប្រទេសនេះនឹងវាយប្រ ហារទៅលើបណ្ដាអង្គភាពការពារប្រជាជនជាជន Kurd នៅទីរួមស្រុក Manbij ក្នុងករណី កំលាំងនេះមិនដកទ័ពចេញពីទីកន្លែងនេះទេនោះ៕
Related







