ឯកអគ្គរដ្ឋទូតជាច្រើនមកទស្សនា Son Doong ជាគុហាធំបំផុតលើពិភពលោក
11/05/2016 10:50
(VOVworld)-នាព្រឹកថ្ងៃទី១១ឧសភា គណៈប្រតិភូអង្គទូតនៃប្រទេសអាហ្សង់ទីន ស្វីស អ៊ីតាលី អង់គ្លេស អូស្ត្រាលី ឆែក តំណាងអង្គការ UNESCO

ថ្នាក់ដឹកនាំមន្ទីវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Quang Binh ទទួលគណៈប្រតិភូនៅព្រលានយន្តហោះ (VOVworld)-នាព្រឹកថ្ងៃទី១១ឧសភា គណៈប្រតិភូអង្គទូតនៃប្រទេសអាហ្សង់ទីន ស្វីស អ៊ីតាលី អង់គ្លេស អូស្ត្រាលី ឆែក តំណាងអង្គការ UNESCO នៅវៀតណាម និងឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បានអញ្ជើញទៅកាន់ខេត្ត Quang Binh ដើម្បី ចូល រួមកម្មវិធី “ស្វែងយល់ Son Doong-គុហាធំបំផុតលើពិភពលោក”។ លោកស្រី Camilla Mellander ឯកអគ្គរដ្ឋទូតស្វីសបានចែករំលែកថា លោកស្រីចាប់អារម្មណ៍ យ៉ាងខ្លាំងដែលបានចូលរួមកម្មវិធីដ៏អស្ចារ្យនេះ។ រីឯលោក Hugh Borrowan ឯក អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមបានអះអាងថា ការដែលបានចូលទស្សនា គុហាធំបំផុតលើពិភពលោក Son Doong នេះ ជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ឡើយក្នុងអាណត្តិបំពេញបេសកកម្មនៅវៀតណាម។ នាប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត Quang Binh បានក្លាយទៅជាទីមកដល់គួរឲ្យ ទាក់ទាញសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ ដោយមានប្រជុំបេតិកភ័ណ្ឌធម្មជាតិ ពិភពលោក Phong Nha –Ke Bang ជាពិសេសគឺ Son Doong ជាគុហាធំបំផុតលើ ពិភពលោក៕
Related




