VOV WorldVOV World
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួរគីត្រូវបានធ្វើឃាត
20/12/2016 07:05
(VOVworld) – នាយប់ថ្ងៃទី ១៩ ធ្នូ ឯកអគ្គរដ្ឋទូត សហព័ន្ធរុស្ស៊ីប្រចាំនៅទួរគី ត្រូវបានធ្វើឃាតនៅការ តាំងពិពណ៌មួយនៅរដ្ឋធានី Ankara។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួរគីត្រូវបានធ្វើឃាត
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួរគីត្រូវបានធ្វើឃាត (VNA) (VOVworld) – នាយប់ថ្ងៃទី ១៩ ធ្នូ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅទួរគី ត្រូវបានធ្វើឃាតនៅការតាំងពិពណ៌មួយនៅរដ្ឋធានី Ankara។ ឯកអគ្គរដ្ឋទូត  រុស្ស៊ី លោក Andrey Karlov ត្រូវបានបាញ់ស្លាប់នៅពិធីបើកការតាំងពិពណ៌រូប ថត ដោយប្រធានបទ «ប្រទេសរុស្ស៊ីតាមរយៈក្រសែភ្នែករបស់ប្រជាជនទួរគី»។ ជនដៃដល់ត្រូវបានកំទេចដោយកំលាំងយោធាពិសេសទួរគី។ មុខសញ្ញាធ្វើឃាត អ្នកការទូតរុស្ស៊ីមានឈ្មោះគឺ Mevlut Mert Altintas ដែលបានជាសមាជិកនៃ កំលាំងប៉ូលីសប្រឆាំងការប៉ះទង្គិចទីក្រុង Ankara។ អ្នកនាំពាក្យក្រសួងការបរ ទេសរុស្ស៊ី លោកស្រី​ Maria Zakharova បានឡើងសម្លេងអះអាងថា៖ នេះគឺជា សកម្មភាពភេរវកម្មហើយរុស្ស៊ីនឹងរាយការណ៍រឿងហេតុនេះឡើងក្រុមប្រឹក្សា សន្តិសុខ អ.ស.ប.។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាត់ទុកថា៖ ការធ្វើឃាតលើឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទួរគីគឺជាទង្វើបង្ករឿងហេតុសំដៅ បំផ្លាញ ចោលរាល់ការខំប្រឹងប្រែងប្រក្រតីទំនាក់ទំនងរវាងម៉ូស្គូនិង Ankara ក៏ដូចជា ដំណើរការសន្តិភាពនៅស៊ីរី ផងដែរ។ ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin ស្នើឲ្យស្ថាប័នសមត្ថកិច្ចបង្កើនកិច្ចការពារស្ថាប័នតំណាង ការទូតរបស់រុស្ស៊ីប្រចាំនៅឯបរទេស។​ ក្នុងពេលនោះ អ.ស.ប. រួមជាមួយ ប្រទេសជាច្រើនរួមមានបារាំង និងអាមេរិកបានថ្កោលទោសយ៉ាងខ្លាំង ក្លាទង្វើនេះ ហើយសម្តែងការរំលែកទុក ជាមួយប្រទេសរុស្ស៊ី៕​

More