EU ផ្តល់ប័ណ្ណឥណពន្ធសំរាប់ជនភៀសខ្លួននៅទួរគី
09/09/2016 08:41
(VOVworld) – នាថ្ងៃទី ៨ កញ្ញា សហភាពអឺរ៉ុប (EU) បានប្រកាសផែនការផ្តល់ ប័ណ្ណឥណពន្ធ (debit card) សំរាប់ជនភៀសខ្លួននៅទួរគីសំដៅជួយឧបត្ថម្ភគេ ទិញទំនិញចាំបាច់សារវ័ន្ត។

EU ផ្តល់ប័ណ្ណឥណពន្ធសំរាប់ជនភៀសខ្លួននៅទួរគី (VNA) (VOVworld) – នាថ្ងៃទី ៨ កញ្ញា សហភាពអឺរ៉ុប (EU) បានប្រកាសផែនការផ្តល់ ប័ណ្ណឥណពន្ធ (debit card) សំរាប់ជនភៀសខ្លួននៅទួរគីសំដៅជួយឧបត្ថម្ភគេ ទិញទំនិញចាំបាច់សារវ័ន្ត។ ផែនការនេះស្ថិតក្នុងកិច្ចព្រមព្រៀងផ្តល់ជំនួយដែល មានតំលៃរាប់ពាន់លានអឺរ៉ូរវាង EU និងទួរគី សំដៅរាំងស្កាត់រលកជនចំណាក ស្រុកហូរទៅអឺរ៉ុប។ EU បានអះអាងនឹងផ្តល់ប័ណ្ណឥណពន្ធពោលខាងលើសំរាប់ ជនភៀសខ្លួននៅទួរគីនាខែតុលាខាងមុខ។ លោក Christos Stylianides សមាជិកគណៈកម្មាធិការអឺរ៉ុបទទួលបន្ទុកការផ្តល់ជំនួយមនុស្សធម៌និងដោះ ស្រាយវិបត្តិ បានឲ្យដឹងថា៖ ជាប្រចាំខែ ជនភៀសខ្លួនម្នាក់ៗនឹងទទួលបាន ចំនួន ប្រាក់មួយចំនួនដើម្បីទិញទំនិញចាំបាច់សារវ័ន្ត ជួលទីលំនៅដ្ឋាន ឬ អនុញ្ញត្តិឲ្យ កុមារទៅសាលារៀន៕
Related






