VOV WorldVOV World
EU អាមេរិកនិងអ៊ីតាលីអំពាវនាវឲ្យអេហ្ស៊ីបពិនិត្យឡើងវិញទោសប្រហាជីវិតអតីតប្រធានាធិបតី Morsi
18/05/2015 10:22
(VOVworld) - នាថ្ងៃទី​ ១៧ ឧសភា សហភាពអឺរ៉ុប (EU) បានសម្តែងក្តីសង្ឃឹមថា៖ ការកាត់ទោសប្រហាជីវិតអតីត ប្រធានាធិបតីអេហ្ស៊ីប​ លោក​ Mohamed Morsi និងជនជាប់ ចោទចំនួន ១ រយនាក់ទៀតដែលតុលាការព្រហ្មទ័ណ្ឌ ទីក្រុងគែរបាននាំចេញសាលក្រមនោះនឹងត្រូវបានពិនិត្យ មើលឡើងវិញ។
EU អាមេរិកនិងអ៊ីតាលីអំពាវនាវឲ្យអេហ្ស៊ីបពិនិត្យឡើងវិញទោសប្រហាជីវិតអតីតប្រធានាធិបតី Morsi
EU អាមេរិកនិងអ៊ីតាលីអំពាវនាវឲ្យអេហ្ស៊ីបពិនិត្យឡើងវិញទោសប្រហាជីវិតអតីត ប្រធានាធិបតី Morsi (Image: VNA) (VOVworld)  -  នាថ្ងៃទី​ ១៧ ឧសភា សហភាពអឺរ៉ុប (EU) បានសម្តែងក្តីសង្ឃឹមថា៖ ការកាត់ទោសប្រហាជីវិតអតីតប្រធានាធិបតីអេហ្ស៊ីប​ លោក​ Mohamed Morsi និងជនជាប់ចោទចំនួន ១ រយនាក់ទៀតដែលតុលាការព្រហ្មទ័ណ្ឌទីក្រុងគែរបាននាំ ចេញសាលក្រមនោះនឹងត្រូវបានពិនិត្យមើលឡើងវិញ។ តំណាងជាន់ខ្ពស់ទទួល បន្ទុកគោលនយបាយសន្តិសុខនិងកិច្ចការបរទេសរបស់ EU លោកស្រី Federica Mogherini បានសង្កត់ធ្ងន់ថា៖ សាលក្រមសំរេចប្រហារជីវិតលោក Morsi និងជន ជាប់ចោទជាង ១ រយនាក់ទៀតពោលខាងលើគឺមិនសមស្របនឹងកិច្ចសន្យាអន្តរ ជាតិរបស់អេហ្ស៊ីប ឡើយ។ មជ្ឈដ្ឋានមន្ត្រីនៃប្រទេស អាហ្វ្រិកខាងជើងនេះត្រូវធា នាការជំនុំជំរះឲ្យសមស្របនឹងបទដ្ឋានអន្តរជាតិ។ នាថ្ងៃដ៏ដែលអាមេរិកបាន ប្រឆាំងជំទាស់សាលក្រមអំពីការប្រហារជីវិតរាល់អ្នកកាត់ទោសពោលខាងលើ របស់អេហ្ស៊ីប។ ក្នុងពេលនោះ ក្រសួងការបរទេសអ៊ីតាលីក៏បាននាំជេញសេចក្តី ប្រកាសដែលបានលើកច្បាស់ថា៖ អ៊ីតាលីរក្សារទស្សនៈលុបចោលការប្រហារ ជីវិតពីយូរណាស់មកហើយ ព្រមទាំង សង្ឃឹមថា៖ អេហ្ស៊ីបនឹងពិនិត្យមើលឡើងវិញ សាលក្រមពោលខាងលើ៕

More