VOV WorldVOV World
EU រៀបចំសន្និសីទកំពូលចុងក្រោយក្នុងឆ្នាំ ២០១៥
18/12/2015 09:33
(VOVworld) – វិបត្តិជនអន្តោប្រវេសន៍និងសំណូរពរស្តី ពីកំណែទម្រង់សហភាព អឺរ៉ុប (EU) របស់អង់គ្លេសគឺជា បញ្ហាស្នូលដែលត្រូវបានពិភាគ្សានៅសន្និសីទកំពូលនៃ ប្លុកនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ទី​ ១៨ ធ្នូ នៅរដ្ឋធានី Brussels បែលហ្ស៊ីក។
EU រៀបចំសន្និសីទកំពូលចុងក្រោយក្នុងឆ្នាំ ២០១៥
EU រៀបចំសន្និសីទកំពូលចុងក្រោយក្នុងឆ្នាំ ២០១៥ (Image: VNA) (VOVworld) – វិបត្តិជនអន្តោប្រវេសន៍និងសំណូរពរស្តីពីកំណែទម្រង់សហភាព  អឺរ៉ុប (EU) របស់អង់គ្លេសគឺជាបញ្ហាស្នូលដែលត្រូវបានពិភាគ្សានៅសន្និសីទ កំពូលនៃប្លុកនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ទី​ ១៨ ធ្នូ នៅរដ្ឋធានី Brussels បែលហ្ស៊ីក។ មុននេះ ថ្នាក់ដឹកនាំនៃប្រទេសសំខាន់ៗមួយចំនួននៅ EU បានប្រជុំជាមួយនាយករដ្ឋមន្ត្រីទួរគី លោក  Ahmed Davutoglu ដើម្បីពិភា ក្សា អំពីការតាំងទីលំនៅថ្មីរបស់ជនចំណាកស្រុកស៊ីរីពីបណ្ដាជំរុំនៅទួរគីតាម កម្មវិធី ស្ម័គ្រចិត្តមួយ។ ផែនការនេះសង្ឃឹមថានឹងបានរាំងស្កាត់រលកជន អន្តោប្រវេសន៍ ឆ្លងសមុទ្រហូរទៅអឺរ៉ុប ព្រមទាំង កាត់បន្ថយការខ្វែងគំនិត រវាងប្រទេសជា សមាជិក EU ចំពោះកួតាចាប់បង្ខំអំពីការបែកចែកជន អន្តោប្រវេសន៍ ផងដែរ។ បន្ទាប់នេះថ្នាក់ដឹកនាំទាំងនេះបានចូលរួមកិច្ច ប្រជុំជាផ្លូវការសំដៅពិភាក្សាផែនការនៃគណៈកម្មាធិការអឺរ៉ុបស្តីពីកាបង្កើត កំលាំងប្រតិកម្មបន្ទាន់ដែលមាន សិទ្ធិធ្វើអន្តរាគមន៍ស្តារសន្តិសុខនៅខ្សែ ព្រំដែនឡើងវិញក្នុងវិបត្តិជនអន្តោប្រវេសន៍ដោយមិនចាំបាច់ការអនុញត្តិ របស់ប្រទេសសាមីឡើយ។ នៅសន្និសីទលើកនេះដែរបណ្ដាថ្នាក់ដឹកនាំ EU ក៏បានពិភាក្សាអំពីបញ្ហាពន្យាពេលបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ីវិបត្តិ នៅអ៊ុយក្រែនស្ថានភាពសេដ្ឋកិច្ចនៅក្រិកនិងការប្រយុទ្ធប្រឆាំងនឹងលិទ្ធិ ភេរវកម្ម៕ 

More