VOV WorldVOV World
EU ថ្កោលទោសរលកប្រយុទ្ធថ្មីនៅអ៊ុយក្រែន
01/02/2017 08:42
(VOVworld) - នាថ្ងៃទី៣១ មករា សម្ព័ន្ធភាពអឺរ៉ុប (EU) ប្រកាសថា ការប្រយុទ្ធគ្នារវាងភាគីបះបោរនិងកង កម្លាំងរដ្ឋាភិបាលអ៊ុយក្រែននៅប៉ែកខាងកើតប្រទេស នេះជាអំពើរំលោភដ៏ច្បាស់លាស់ទៅលើកិច្ចព្រមព្រៀង Minsk។
EU ថ្កោលទោសរលកប្រយុទ្ធថ្មីនៅអ៊ុយក្រែន
រថយន្តយោធារបស់កងទ័ពអ៊ុយក្រែនទៅកាន់ Donetsk នាថ្ងៃទី២៤ ធ្នូ ឆ្នាំ២០១៦  (រូបថត៖Xinhua/TTXVN) (VOVworld) - នាថ្ងៃទី៣១ មករា សម្ព័ន្ធភាពអឺរ៉ុប (EU) ប្រកាសថា ការប្រយុទ្ធ គ្នារវាងភាគីបះបោរនិងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែននៅប៉ែកខាងកើតប្រទេស នេះជាអំពើរំលោភដ៏ច្បាស់លាស់ទៅលើកិច្ចព្រមព្រៀង Minsk។បារាំងនិងអាល្លឺម៉ង់ ជាប្រទេសចំនួន២ដែលគាំពារកិច្ចព្រមព្រៀងចតុភាគី​Minsk រួមជាមួយរុស្ស៊ីនិង អ៊ុយក្រែន។ថ្នាក់ដឹកនាំអឺរ៉ុបនានាបានអនុម័តលើវិធានការហុំព័ទ្ធជាច្រើនទៅលើ រុស្ស៊ី ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច។អឺរ៉ុបព្រមានថា បទហ៊ុំព័ទ្ធទៅលើរុស្ស៊ីនឹង មិនត្រូវបានលុបចោលឡើយ នៅពេលស្ថានភាពអំពើហឹង្សានៅតែកើតមានឡើង នៅអ៊ុយក្រែន៕