VOV WorldVOV World
Flydubai បដិសេធសម្មតិកម្មថាយន្តហោះត្រូវវាយប្រហារភេរវកម្ម
20/03/2016 08:38
(VOVworld) - នាថ្ងៃទី១៩ មិនា ក្រុមហ៊ុនអាកាសចរណ៍ Flydubai របស់អារ៉ាប់ប៊ីសាអូឌីត (UAE) បានបដិសេធ សម្មតិកម្មថា យន្តហោះ Boeing ៧៣៧-៨០០នៃក្រុម ហ៊ុននេះដែលបានធ្លាក់នាថ្ងៃដដែលនៅព្រលានយន្ត ហោះទីក្រុង Rostov-on-Don ភាគខាងត្បូងរុស្ស៊ី គឺដោយការវាយប្រហារភេរវកម្ម។
Flydubai បដិសេធសម្មតិកម្មថាយន្តហោះត្រូវវាយប្រហារភេរវកម្ម
កម្លាំងសមត្ថកិច្ចធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុការធ្លាក់យន្តហោះ (រូបថត៖AFP/TTXVN (VOVworld) - នាថ្ងៃទី១៩ មិនា ក្រុមហ៊ុនអាកាសចរណ៍ Flydubai របស់អារ៉ាប់ប៊ីសា អូឌីត (UAE) បានបដិសេធសម្មតិកម្មថា យន្តហោះ Boeing ៧៣៧-៨០០នៃក្រុមហ៊ុន នេះដែលបានធ្លាក់នាថ្ងៃដដែលនៅព្រលានយន្តហោះទីក្រុង Rostov-on-Don ភាគ ខាងត្បូងរុស្ស៊ី គឺដោយការវាយប្រហារភេរវកម្ម។នាយកចាត់ចែងការ Flydubai លោក Ghaith al-Ghaith បានប្រកាសថា សម្មតិកម្មនេះមិនមានមូលដ្ឋានឡើយហើយ គ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះ។លោកបានអះអាងថា អ្នកបើកយន្តហោះ ទាំង២រូបនៃជើងហោះហើរនេះ គឺជាអ្នកបើកយន្តហោះបានប្រកប របរក្នុងរយៈ ពេលយូរអង្វែង។ក្រៅពីនោះ យន្តហោះ ពោលខាងលើបានទទួលការថែទាំជា ប្រចាំនាថ្ងៃទី២១ មករាកន្លងទៅ។ ក្នុងពេលនោះ អ្នកជំនាញការជួរមុខនៃមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ Fobos  លោក Evgeni Tishkovets បានឲ្យដឹងថា នៅពេលវេលាកើតគ្រោះថ្នាក់នៅ Rostov- on-Don បានកើតមានឡើងបាតុភូតធម្មជាតិកម្រដែលហៅថា “ស្ទ្រីមបរិយកាស ចង្អៀត” (Jet Stream) នៅកំពស់៦រយម៉ែត្ររហូតឡើង១ម៉ឺនម៉ែត្រ ដោយល្បឿន ខ្យល់អាចស្មើរនឹងកំរិតនៃខ្យល់ព្យុះ។ខ្យល់បក់យ៉ាងខ្លាំងនៅកំរិតនេះអាចជះឥទ្ធិ ពលទៅលើការហោះហើររបស់យន្តហោះ៕