VOV WorldVOV World
FTA វៀតណាម-EUនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-បារាំង
25/08/2015 09:52
Vovworld-បារាំងជាដៃគូពាណិជ្ជកម្មជួរមុខរបស់វៀតណាម នៅសហភាព​អឺរ៉ុប (EU) ការផ្លាស់ប្តូរពាណិជ្ជកម្មវៀតណាម -បារាំង
FTA វៀតណាម-EUនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-បារាំង
FTA វៀតណាម-EUនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-បារាំង (VNP)         Vovworld-បារាំងជាដៃគូពាណិជ្ជកម្មជួរមុខរបស់វៀតណាមនៅសហភាព​អឺរ៉ុប (EU) ការផ្លាស់ប្តូរពាណិជ្ជកម្មវៀតណាម-បារាំងនាពេលខាងមុខនឹងទទួល​ផល​ពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ដោយការបើក​ទ្វារ​ទីផ្សារ កាត់បន្ថយពន្ធដាស្ទើរតែទាំងអស់។ ឆ្លើយសម្ភាសសារព័ត៌មានលោក Nguyen Canh Cuong ទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតវៀតណាមប្រចាំនៅបារាំង​បាន​ឲ្យដឹងថា​ EVFTA ជាឱកាសមួយដើម្បីជំរុញដំណើរការរៀបចំរចនាសម្ព័ន្ធ​ខឿន​សេដ្ឋកិច្ចវៀតណាម ឡើងវិញតាមទិសដៅប្រសិទ្ធិភាពជាងទៀត។ ក្រៅពី​ឥទ្ធិពលផ្ទាល់នោះ  EVFTA ក៏ លើកទឹកចិត្តចរន្តវិនិយោគពីបារាំងចូលមក​វៀត​ណាម។​ ការដែលរោងចក្រផលិតនានា នៅវៀតណាមនាំចេញផលិតផលទៅ​ទីផ្សារ​បារាំងនិង EU ត្រូវបានអាទិភាពពន្ធដានឹង នាំមកផលចំណេញជាច្រើន។ នេះជាឥទ្ធិពលប្រយោជន៍ប៉ុន្តែធំធេងរបស់ EVFTA ចំពោះការវិនិយោគផ្ទាល់​ពី​បារាំងនិយាយដោយឡែកនិងបណ្ដាប្រទេស EU និយាយ រួមចូលមក​វៀតណាម​នាពេលអនាគត៕