VOV WorldVOV World
គណៈកម្មាធិការច្បាប់នៃរដ្ឋសភាបើកសម័យប្រជុំពេញអង្គ
09/03/2017 10:32
(VOVworld)-នាព្រឹកថ្ងៃទី៩មិនា នៅវិមានរដ្ឋសភា គណៈកម្មាធិការច្បាប់របស់រដ្ឋ សភាបានបើកសម័យប្រជុំពេញអង្គលើកទី៤
គណៈកម្មាធិការច្បាប់នៃរដ្ឋសភាបើកសម័យប្រជុំពេញអង្គ
ទិដ្ឋភាពនៃពិធីបើកសម័យប្រជុំពេញអង្គរបស់គណៈកម្មាធិការច្បាប់នៃរដ្ឋសភា (VOVworld)-នាព្រឹកថ្ងៃទី៩មិនា នៅវិមានរដ្ឋសភា គណៈកម្មាធិការច្បាប់របស់រដ្ឋ  សភាបានបើកសម័យប្រជុំពេញអង្គលើកទី៤ សំដៅពិនិត្យមើលពង្រាងច្បាប់ធ្វើ  វិសោធនកម្ម បំពេញបន្ថែមលើប្រការមួយចំនួននៃច្បាប់ថ្កោលទោស។ អង្គប្រជុំ បានឯកភាពលើខ្លឹមសារជាច្រើននៃសេចក្តីព្រាងច្បាប់ សំដៅអនុវត្តជាក់ស្តែងនូវ កំណត់ ថ្មីនៃរដ្ឋធម្មនុញ្ញស្តីពីសិទ្ធិមនុស្ស សិទ្ធិសារវ័ន្តរបស់ពលរដ្ឋ រួមចំណែកអនុ វត្តរាល់ សារាចរនិងសេចក្តីសម្រេចចិត្តរបស់បក្សកុម្មុយនិស្តវៀតណាម ស្តីពីការ បង្កើននិង លើកកំពស់ប្រសិទ្ធភាពការងារដោះស្រាយពាក្យបណ្តឹងតវ៉ានិងការ បង្ការប្រឆំាង​អំពើពុករលួយក្នុងដំណាក់កាលបច្ចុប្បន្ន។         នាពេលរសៀល អង្គប្រជុំបានពិនិត្យមើលនូវពង្រាងសេចក្តីសម្រេចចិត្តដែល កំណត់រចនាសម្ព័ន្ធនិងភារកិច្ចរបស់គណៈកម្មការការងារ និងផ្តល់មតិស្តីពីប្រាក់ ពិន័យអតិបរមាសម្រាប់ការរំលោភលើវិស័យកិច្ចការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិមួយចំនួន៕