VOV WorldVOV World
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីខ្លឹមសារនិងរបៀបបំពេញបេសកកម្ម
27/06/2016 11:11
(VOVworld) - ក្នុងឆមាសទី១ឆ្នាំ២០១៦ គណៈកម្មា ធិការបានសកម្មផ្លាស់ប្ដូរថ្មីខ្លឹមសារនិងរបៀបបំពេញ ភារកិច្ចរបស់រណសិរ្សគ្រប់ជាន់ថ្នាក់ក្នុងការងារប្រជា ជាតិ ជំរុញខ្លាំងចលនា “ប្រជាជនទាំងមូលសាមគ្គី កសាងជនបទថ្មី នគរអារិយ្យធម៌”។
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីខ្លឹមសារនិងរបៀបបំពេញបេសកកម្ម
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សវៀតណាមលោក Nguyen Thien Nhan ធ្វើជាអធិបតីសន្និសីទ (រូបថត៖VOV) (VOVworld) - នៅសន្និសីទក្រុមប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមលើកទី៩ នីតិកាលទី៨ នាព្រឹកថ្ងៃទី២៧ មិថុនា នៅទីក្រុង​ Da Nang ភាគ កណ្ដាលវៀតណាម បណ្ដាតំណាងបានវាយតំលៃថា ក្នុងឆមាស ទី១ឆ្នាំ២០១៦ គណៈកម្មាធិការបានសកម្មផ្លាស់ប្ដូរថ្មីខ្លឹមសារនិងរបៀបបំពេញ ភារកិច្ចរបស់ រណសិរ្សគ្រប់ជាន់ថ្នាក់ក្នុងការងារប្រជាជាតិ ជំរុញខ្លាំងចលនា “ប្រជាជនទាំងមូល សាមគ្គីកសាងជនបទថ្មី នគរអារិយ្យធម៌”។ស្ដីអំពីទិសដៅភារ កិច្ចនាពេលខាងមុខ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សវៀតណាមលោក Nguyen Thien Nhan បាន សង្កត់ធ្ងន់ថា៖ “រដ្ឋាភិបាលបានមានសេចក្ដីសំរេចចិត្តស្ដីអំពីកម្មវិធីកែទម្រង់រដ្ឋបាលក្នុងដំណាក់ កាល២០១១-២០២០ ក្នុងនោះដាក់គោលដៅនោះគឺដល់ឆ្នាំ២០២០ ការពេញចិត្ត របស់ប្រជាជនចំពោះការបម្រើរបស់ស្ថាប័នរដ្ឋបាលត្រូវលើសពី៨០%។ដោយ ហេតុនេះ ភារកិច្ចថ្មីនិងយូរអង្វែងក្នុងសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាម គឺជា ការពង្រីកប្រជាធិបតេយ្យ អនុវត្តន៍តួនាទីឃ្លាំមើលបដិវាទនិងចូលរួមក្នុងការ វាយ តំលៃការពេញចិត្តរបស់ប្រជាជននិងអង្គភាពចំពោះការបម្រើរបស់ស្ថាប័ន គ្រប់គ្រងរដ្ឋ”៕