គណៈកម្មាធិការបក្សនៃបណ្តាស្ថាប័នមជ្ឈិមបក្ស ដាក់ពង្រាយកម្មវិធីសកម្មភាពដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៤
09/02/2026 12:26
(VOVWORLD) - នារសៀលថ្ងៃទី ៩ ខែកុម្ភៈ នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សនៃបណ្តាស្ថាប័នមជ្ឈិមបក្ស បានរៀបចំសន្និសីទជ្រួតជ្រាបនិងដាក់ពង្រាយកម្មវិធីសកម្មភាពរបស់បក្ខភាគនៃបណ្តាស្ថាប័នមជ្ឈិមបក្ស ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម។

ទិដ្ឋភាពនៃសន្នសីទ។ រូបថត៖ VOV ថ្លែងក្នុងសន្និសីទ លោក ត្រឹន គឹមទូ សមាជិកអចិន្រ្តៃយ៍នៃគណៈលេខាមជ្ឈិមបក្ស បានសង្កត់ធ្ងន់ថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម បានប្រព្រឹត្តទៅដោយជោគជ័យយ៉ាងត្រចះត្រចង់។ នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ពិសេស ដែលគូសញ្ញាការឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ ជាមួយនឹងតម្រូវការកាន់តែខ្ពស់ និងភារកិច្ចកាន់តែធ្ងន់ធ្ងរ ដែលទាមទារឱ្យបក្សទាំងមូលត្រូវធ្វើការផ្លាស់ប្តូរថ្មីផ្នត់គំនិតនិងសកម្មភាពយ៉ាងខ្លាំងក្លា ផ្លាស់ប្តូរថ្មីនូវវិធីសាស្ត្រដឹកនាំ និងការរៀបចំការអនុវត្តសេចក្តីសម្រេចចិត្តយ៉ាងប្តូរផ្តាច់ មានប្រសិទ្ធភាព និងជាក់ស្តែង។ សមាជិកអចិន្រ្តៃយ៍នៃគណៈលេខាមជ្ឈិមបក្សលោក ត្រឹន គឹមទូ។ រូបថត៖ VOV លោក ត្រឹន គឹមទូ បានស្នើឱ្យបណ្តាគណៈកម្មាធិការបក្ស អង្គការបក្ស បណ្តាស្ថាប័ន និងអង្គភាពក្នុងបក្សទាំងមូល ប្រញាប់ប្រញាល់ទទួលយកមតិយោបល់ កែលម្អ ចេញផ្សាយ និងរៀបចំការអនុវត្តកម្មវិធីសកម្មភាពនៅកម្រិតរបស់ខ្លួន ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
TAG
VOV/VOVworld/គណៈកម្មាធិការបក្ស/សេចក្តីសម្រេចចិត្ត/មហាសន្និបាតបក្សលើកទី ១៤
Related





