VOV WorldVOV World
គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាផ្ដល់យោបល់លើការងារត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី១០
13/10/2015 09:53
(VOVworld) - បន្តសម័យប្រជុំលើកទី៤២ នាព្រឹកថ្ងៃទី ១៣ តុលា គណៈកម្មាធិការ អចិន្ត្រៃរដ្ឋសភាវៀតណាម បានផ្ដល់យោបល់លើការងារត្រៀមរៀបចំឲ្យសម័យ ប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៣ ដែលនឹងប្រា រព្ធនាថ្ងៃទី២០ តុលានេះ។
គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាផ្ដល់យោបល់លើការងារត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី១០
អង្គរប្រជុំបន្តផ្ដល់យោបល់លើគំរោងច្បាប់សំខាន់ៗ (រូបថត៖vietnamnet.vn) (VOVworld) - បន្តសម័យប្រជុំលើកទី៤២ នាព្រឹកថ្ងៃទី១៣ តុលា គណៈកម្មាធិការ អចិន្ត្រៃរដ្ឋសភាវៀតណាមបានផ្ដល់យោបល់លើការងារត្រៀមរៀបចំឲ្យសម័យប្រជុំ លើកទី១០ រដ្ឋសភានីតិកាលទី១៣ ដែលនឹងប្រារព្ធនាថ្ងៃទី២០ តុលានេះ។នៅ សម័យប្រជុំលើកនេះ រដ្ឋសភាគ្រោងនឹងយកមកពិនិត្យ អនុម័តលើគំរោងច្បាប់ចំនួន ១៦​ ក្នុងនោះមានគំរោងច្បាប់មួយចំនួនដ៏សែនសំខាន់ដូចជា គំរោងច្បាប់រដ្ឋប្បវេណី (ធ្វើវិសោធនកម្ម) ច្បាប់ព្រហ្មទ័ណ្ឌ (ធ្វើវិសោធនកម្មម) ច្បាប់ចាត់តាំង ស្ថាប័នស៊ើប អង្កេតព្រហ្មទ័ណ្ឌជាដើម។ស្ដីពីការងារឃ្លាំមើល រដ្ឋសភានឹងយកមក ពិនិត្យនិង សំរេចលើបញ្ហាសេដ្ឋកិច្ចសង្គមនានា ផ្ដល់យោបល់ទៅលើផែនការអភិ វឌ្ឍន៍សេដ្ឋ កិច្ចសង្គមដំណាក់កាល២០១៦-២០២០ ព្រមទាំងវាយតំលៃរបាយការណ៍ស្ដីពី ការងារបង្ការប្រឆាំងទង្វើរំលោភច្បាប់និងបទល្មើសឆ្នាំ២០១៥ផងដែរ៕