VOV WorldVOV World
គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាផ្ដល់យោបល់លើសេចក្ដីព្រាងរបាយការណ៍បូកសរុបការងាររបស់ប្រធានរដ្ឋ
19/02/2016 11:27
(VOVworld) - នារសៀលថ្ងៃទី១៩ កុម្ភៈ គណៈកម្មាធិ ការអចិន្ត្រៃរដ្ឋសភាវៀតណាមបានផ្ដល់យោបល់អំពី សេចក្ដីព្រាងរបាយការណ៍បូកសរុបការងារក្នុងអាណត្តិ ២០១១-២០១៦របស់ប្រធានរដ្ឋ។
គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាផ្ដល់យោបល់លើសេចក្ដីព្រាងរបាយការណ៍បូកសរុបការងាររបស់ប្រធានរដ្ឋ
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (VOVworld) - នារសៀលថ្ងៃទី១៩ កុម្ភៈ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម បានផ្ដល់យោបល់អំពីសេចក្ដីព្រាងរបាយការណ៍បូកសរុបការងារក្នុង អាណត្តិ ២០១១-២០១៦របស់ប្រធានរដ្ឋ។តាមនោះ គណៈកម្មាធិការអចិន្ត្រៃរដ្ឋ សភាបាន វាយតំលៃខ្ពស់ចំពោះតួនាទីរបស់ប្រធានរដ្ឋ ជាអ្នកដឹកនាំរដ្ឋនិងតាង នាមរដ្ឋក្នុង វិស័យកិច្ចការផ្ទៃក្នុង កិច្ចការបរទេស ដឹកនាំកងកម្លាំងប្រដាប់អាវុធអំពីសន្តិសុខ ការពារជាតិ។លោក Nguyen Van Giau ប្រធានគណៈកម្មាធិការ សេដ្ឋកិច្ចនៃរដ្ឋ សភាបានលើកច្បាស់ថា៖ “សកម្មភាពរបស់ប្រធានរដ្ឋគឺគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការងារកិច្ចការបរ ទេស ដោយមានការរួមវិភាគទានដ៏ធំធេង លើកកំពស់ឋានៈរបស់វៀតណាមលើ ឆាកអន្តរជាតិ។តួនាទីរបស់ប្រធានរដ្ឋនៅអ.ស.បនិងដៃគូអភិវឌ្ឍន៍នានា ក្នុងនោះ មានអង្គការហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសផ្សេងៗក៏ត្រូវបានកត់សំគាល់ផងដែរ។ ដំណើរទស្សនកិច្ចនៅឯបរទេសរបស់លោកប្រធានរដ្ឋ ពិតជាជួយឲ្យវៀតណាម បង្កើនបន្ថែមកម្លាំង សេដ្ឋកិច្ច និងសន្តិសុខការពារជាតិ”៕