គណៈកម្មការមជ្ឈឹមទទួលបន្ទុកការងារបង្ការប្រឆាំងអំពើពុករលួយជួបធ្វើការជា មួយថ្នាក់ដឹកនាំខេត្ត Lang Son
30/09/2018 09:06
(VOVWORLD) - ខេត្ត Lang Son ត្រូវបន្តគួបផ្សំការងារបង្ការប្រឆាំងអំពើពុករលួយជាមួយការ រឹតបន្តឹងវិន័យរដ្ឋបាល ព្រមទាំងរំលេចចេញតួនាទីរបស់អ្នកដឹកនាំក្នុងការងារ បង្ការប្រឆាំងអំពើពុករលួយផងដែរ។

ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV) នេះជាសំណូមពររបស់លោក Uong Chu Luu អនុប្រធានរដ្ឋសភាវៀតណាម អនុប្រធានគណៈ កម្មការមជ្ឈឹមទទួលបន្ទុក ការងារបង្ការប្រឆាំងអំពើពុករលួយ នៅក្នុងជំនួបធ្វើការជាមួយគណៈកម្មការ អចិន្ត្រៃនៃគណៈកម្មាធិការបក្សខេត្ត Lang Son កាលពីរសៀលថ្ងៃទី២៩ ខែ កញ្ញា។ ថ្លែងនៅក្នុងជំនួបនេះ លោក Uong Chu Luu បានវាយតំលៃខ្ពស់ចំពោះ ការដឹកនាំរបស់គណៈ កម្មាធិការបក្សខេត្ត Lang Son ក្នុងការអនុវត្តការបញ្ជា ណែនាំរបស់មជ្ឈឹមស្ដីពីការងារបង្ការប្រឆាំងអំពើពុករលួយ។ លោក Uong Chu Luu បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Lang Son បន្តពង្រីកនូវសមិទ្ធផលនានាដែល ទទួលបាននាពេលកន្លងទៅ ព្រមទាំងមិនទុកឲ្យការងារបង្ការប្រឆាំងអំពើពុក រលួយប៉ះពាល់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់ផងដែរ៕
Related







