VOV WorldVOV World
គណៈបក្សប្រឆាំងនៅកម្ពុជាមានប្រធានថ្មី
02/03/2017 10:48
(VOVworld) – នាព្រឹកថ្ងៃទី ២ មិនា គណៈបក្សសង្គ្រោះជាតិ (CNRP) បានរៀបចំ មហាសន្និសិទវិសាមញ្ញដើម្បីបោះឆ្នោត គណៈថ្នាក់ដឹកនាំថ្មី ព្រមទាំង អនុម័តលើ ពង្រាងធ្វើវិសោធន កម្មលក្ខនិ្តកគណៈបក្ស។
គណៈបក្សប្រឆាំងនៅកម្ពុជាមានប្រធានថ្មី
គណៈបក្សប្រឆាំងនៅកម្ពុជាមានប្រធានថ្មី (VNA) (VOVworld) – នាព្រឹកថ្ងៃទី ២ មិនា គណៈបក្សសង្គ្រោះជាតិ (CNRP) បានរៀបចំ មហាសន្និសិទវិសាមញ្ញដើម្បីបោះឆ្នោតគណៈថ្នាក់ដឹកនាំថ្មី ព្រមទាំង អនុម័តលើ ពង្រាងធ្វើវិសោធនកម្មលក្ខនិ្តកគណៈបក្ស។ សមាជិក CNRP នានាបានជ្រើស  តាំងលោក កឹម សុខា អនុប្រធានគណៈបក្សធ្វើជាប្រធានគណៈបក្ស CNRP បណ្ដាអនុប្រធានគណៈបក្សនេះរួមមាន លោកស្រី មូរ សុខហួ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង។ មហាសន្និសិទវិសាមញ្ញរបស់គណៈបក្ស CNRP ត្រូវបាន រៀបចំឡើងបន្ទាប់ពីអតីតប្រធាននៃគណៈបក្សនេះគឺ លោក សម រង្ស៊ី លាលែង ពីដំណែង។ នាបច្ចុប្បន្ន លោក សម រង្ស៊ី កំពុងរស់នៅឯបរទេសសំដៅ ជៀសវាង ការអនុវត្តការកាត់ទោសដាក់ពន្ធនាគារក្នុងរយៈពេល ២ ឆ្នាំ ពីបទតេះ ដៀល ឧបនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ហោ ណាំហុង៕