គណៈប្រតិភូក្រសួងផែនការនិងវិនិយោគវៀតណាមទៅបំពេញទស្សនកិច្ចនៅឡាវ
01/08/2015 08:48
Vovworld-នាថ្ងៃទី៣១កក្កដា នៅរដ្ឋធានីវៀងច័ន្ទ ឧបនាយករដ្ឋមន្ត្រីឡាវ Somsavath Lengsavath

គណៈប្រតិភូក្រសួងផែនការនិងវិនិយោគវៀតណាមទៅបំពេញទស្សនកិច្ចនៅឡាវ (VNP) Vovworld-នាថ្ងៃទី៣១កក្កដា នៅរដ្ឋធានីវៀងច័ន្ទ ឧបនាយករដ្ឋមន្ត្រីឡាវ Somsavath Lengsavath ប្រធានអនុគណៈកម្មការសហប្រតិបត្តិការឡាវ-វៀតណាមបានទទយលជួបសន្ទនាគណៈប្រតិភូក្រសួងផែនការនិងវិនិយោគវៀតណាមដឹក នាំដោយអនុរដ្ឋមន្ត្រី Nguyen Chi Dung អនុប្រធានអនុគណៈកម្មការសហប្រតិបត្តិការ វៀតណាម-ឡាវ។ អនុរដ្ឋមន្ត្រី Nguyen Chi Dung បានរាយការណ៍ជាមួយលោក ឧបនាយករដ្ឋមន្ត្រីអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅខេត្តចំនួន២គឺ Luong Namtha និង Bokeo។ ឧបនាយករដ្ឋមន្ត្រីឡាវ Somsavath Lengsavath បានអះអាងនូវលទ្ធផល នៃដំណើរទស្សនកិច្ចនឹងរួមចំណែកបង្កើនថែមទៀតទំនាក់ទំនងមិត្តភាពចំណង សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ៕
Related






