គណៈប្រតិភូអង្គភាពអាជីវកម្មអាមេរិកមានដំណើរទស្សនកិច្ចនៅវៀតណាម
23/02/2012 10:47
(VOVworld) – នារសៀលថ្ងៃទី ២២ កុម្ភៈ ក្នុងការជួប សន្ទនាជាមួយគណៈប្រតិភូអង្គភាពអាជីវកម្មអាមេរិក ដឹកនាំដោយឯកអគ្គរដ្ឋទូតអេមេរិកប្រចាំនៅសឹង្ហបូរី David Adelman ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានស្វាគមគណៈប្រតិភូអង្គភាពអាជីវកម្មអាមេរិកដែលមកដល់ វៀតណាមសំរាប់ស្វែងរកឪកាសវិនិយោគធ្វើអាជីវកម្មនៅវៀតណាម។
(VOVworld) – នារសៀលថ្ងៃទី ២២ កុម្ភៈ ក្នុងការជួបសន្ទនាជាមួយគណៈប្រតិភូ អង្គភាពអាជីវកម្មអាមេរិកដឹកនាំដោយឯកអគ្គរដ្ឋទូតអេមេរិកប្រចាំនៅសឹង្ហបូរី David Adelman ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានស្វាគម គណៈប្រតិភូអង្គភាពអាជីវកម្មអាមេរិក ដែលមកដល់វៀតណាម សំរាប់ស្វែងរក ឪកាស វិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម។ ឧបនាយករដ្ឋមន្ត្រី បានអះអាងថា៖ វៀតណាមមានគោលបំណងសហប្រតិបត្តិការនិងត្រៀមខ្លួនជាស្រេចបង្កលក្ខណៈ ងាយស្រួល ដើម្បីបណ្ដាអង្គភាពអាជីវកម្មអាមេរិក វិនិយោគ ធ្វើអាជីវកម្ម។ឯកអគ្គ រដ្ឋទូត David Adelman បានសង្កត់ធ្ងន់ ថា៖ បណ្ដាអង្គភាពអាជីវកម្មអាមេរិកមាន គោលបំណងស្វែងរក ឪកាសធ្វើអាជីវកម្មនៅវៀតណាមដោយសារ វៀតណាម គឺជាទីផ្សារពេញទៅដោយសក្ដានុភាពជាខឿនសេដ្ឋកិច្ចមួយដែលកំពុងអភិវឌ្ឍន៍ យ៉ាងខ្លាំង។ឯកអគ្គរដ្ឋទូតអាមេរិកសង្ឃឹមថា៖ក្នុងរយៈពេលខាងមុខប្រភពធនធាន មនុស្សនិងពលកនៅវៀតណាមកាន់តែលើកកំពស់អំពីគុណភាព ដើម្បីឆ្លើយតប សំណូមពរអភិវឌ្ឍន៍៕
Related
More




