គណៈប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍របស់ខេត្តក្រចេះបំពេញទស្សនកិច្ចនៅខេត្ត Binh Duong
17/03/2017 08:29
(VOVworld)-នាថ្ងៃទី១៦មិនា នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត Binh Duong លោក Tran Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong

លោកស្រី ប៊ុន សុភី អភិបាលរងខេត្តក្រចះអញ្ចើញជូនអំណោយជូនលោក Tran Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong (រូបថតៈ baobinhduong.vn) (VOVworld)-នាថ្ងៃទី១៦មិនា នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត Binh Duong លោក Tran Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong បានអញ្ជើញជួបធ្វើការជាមួយគណៈប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិ ភាពនិងអភិវឌ្ឍន៍ខេត្តក្រចះដឹកនាំដោយលោកស្រី ប៊ុន សុភី អភិបាលរងខេត្ត ក្រចះ ។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំខេត្តទាំងពីរបានសង្កត់ធ្ងន់ថា ខេត្តទាំងពីរ Binh Duong និង ក្រចេះមានទំនាក់ទំនងមិត្តភាពយ៉ាងល្អប្រសើរ។ តាមនោះភាគី ទាំងពិរ គប្បីរៀបចំដំណើរទស្សនកិច្ចទៅវិញទៅមកនិងអនុវត្តកិច្ចសហប្រតិបត្តិ ការលើគ្រប់ វិស័យ។ រីឯខ្លួនវិញ លោកស្រី ប៊ុន សុភី បានឲ្យដឹងថា ដំណើរ ទស្សនកិច្ចការងារ លើកនេះ សំដៅរឹតបន្តឹងទំនាក់ទំនងមិត្តភាពកម្ពុជា-វៀត ណាម ព្រមទាំងជាឱកាស រៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមរបស់ខេត្ត Binh Duong សម្រាប់អនុវត្តទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ខេត្តត្រចះផងដែរ៕
Related






