គណៈរដ្ឋមន្រ្តីថ្មីរបស់អេហ្ស៊ីបធ្វើសច្ចាប្រណិធានទទួលដំណែង
18/06/2014 11:40
(VOVwworld)-គណៈរដ្ឋមន្រ្តីថ្មីរបស់អេហ្ស៊ីបដឹកនាំ ដោយលោកនាយករដ្ឋមន្រ្តី Ibrahim Mahlab នាថ្ងៃទី១៧មិថុនា

នាយករដ្ឋមន្រ្តីអេហ្ស៊ីប Ibrahim Mahlab (រូបថតៈ egyptianstreets.com) (VOVwworld)-គណៈរដ្ឋមន្រ្តីថ្មីរបស់អេហ្ស៊ីបដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Ibrahim Mahlab នាថ្ងៃទី១៧មិថុនា បានធ្វើសច្ចាប្រណីធានទទួលដំណែង ចំពោះមុខ ប្រធានាធិ បតីអេហ្ស៊ីបលោក Abdel Fattah al-Sisi នៅទីក្រុងគែ។ ថ្លែងមតិក្នុងពិធីនេះ លោក នាយករដ្ឋមន្រ្តី Mahlab បានសន្យាគោរពរដ្ឋធម្មនុញ្ញនិងច្បាប់ទាំងស្រុង ព្រម ទាំងយកចិត្តទុកដាក់ដល់ ផលប្រយោជន៍របស់ប្រជាជន ការពារឯករាជ្យជាតិនិង អធិបតេយ្យប្រទេសជាតិ។ គណៈរដ្ឋមន្រ្តីថ្មីរបស់អេហ្ស៊ីរួមមានសមាជិកចំនួន៣៤ រូប ក្នុងនោះមានរដ្ឋមន្រ្តីថ្មីចំនួន ១៤រូប។ មុននោះនាថ្ងៃទី១៦មិថុនា នាយករដ្ឋមន្រ្តី Mahlab បានតែងតាំងអតីតឯកអគ្គ រដ្ឋទូតអេហ្ស៊ីបប្រចាំនៅអាមេរិកលោក Sameh Shukri ធ្វើជារដ្ឋមន្រ្តីការបរទេស និង សាស្រ្តាចា្យ Naglaa el-Ahwany ធ្វើជារដ្ឋមន្រ្តី សហប្រតិបត្តិការអន្តរជាតិ។ រដ្ឋមន្រ្តី នៃបណ្តាក្រសួងដូចជាហិរញ្ញវត្ថុ ការពារជាតិ មហផ្ទៃ ផែនការ អគ្គិសនីនិងផ្សព្វផ្សាយ នៅរក្សាដ៏ដែល៕
Related







