គណះកម្មាធិការបក្សនៃការិយាល័យរដ្ឋាភិបាលរៀបចំសន្និសីទជ្រួតជ្រាបអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៥
21/08/2012 09:58
គណះកម្មាធិការបក្សនៃការិយាល័យរដ្ឋាភិបាលវៀតណាម ទើបនឹងរៀបចំសន្និសីទជ្រួតជ្រាប អនុវត្តសេចក្ដីសម្រេចចិត្ត បណ្ដាសេចក្ដីសន្និដ្ឋាននៃសន្និបាតមជ្ឈឹម លើក ទី ៥ (នីតិ កាលទី ១១) ទៅដល់កម្មាភិបាល បក្ខជនទាំងមូល ក្នុងបក្សភាគ។

គណះកម្មាធិការបក្សនៃការិយាល័យរដ្ឋាភិបាលវៀតណាម ទើបនឹងរៀបចំសន្និសីទ ជ្រួតជ្រាប អនុវត្តសេចក្ដីសម្រេចចិត្ត បណ្ដាសេចក្ដីសន្និដ្ឋាននៃសន្និបាតមជ្ឈឹម លើក ទី ៥ (នីតិកាលទី ១១) ទៅដល់កម្មាភិបាល បក្ខជនទាំងមូល ក្នុងបក្សភាគ។ ក្នុងតួនាទី ជាស្ថាប័នសេនាធិការ បុកសរូប បំរើការបញ្ជាណែនាំ ដឹកនាំរបស់រដ្ឋាភិបាល នាយក រដ្ឋាភិបាល បក្សភាគការិយាល័យរដ្ឋាភិបាលបានកំណត់ថា ការជ្រួតជ្រាប អនុវត្ត សេចក្ដីសម្រេចចិត្ត សេចក្ដីសន្និដ្ឋានរបស់សន្និបាតមជ្ឈឹម លើកទី ៥ នីតិកាលទី ១១ សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ របស់បក្ស ជាភារកិច្ចស្នូល ដើម្បី បង្កើតគ្រិះស្ថានអោយការដឹកនាំ អនុវត្តបណ្ដាភារកិច្ចក្នុងឆ្នាំ ២០១២ និងបណ្ដាឆ្នាំ ជាបន្តទៀត យ៉ាងល្អប្រសើរ។ គណះកម្មាធិការបក្សទីក្រុង Hai Phong និងគណះកម្មាធិការបក្សនៃបណ្ដាខេត្ត Binh Thuan , Tien Giang, Kien Giang ទើបនឹងបានរៀបចំសន្និសីទជ្រួតជ្រាប អនុវត្តសេចក្ដីសម្រេចចិត្ត បណ្ដាសន្និដ្ឋានរបស់សន្និបាតមជ្ឈឹម លើកទី ៥ នីតិកាលទី ១១ ដល់បណ្ដាកម្មាភិបាលស្នូលរបស់ខេត្ត និងទីក្រុង។ ដើម្បីអនុវត្តប្រកបដោយជោគជ័យ គោលដៅនៃសេចក្ដីសម្រេចចិត្ត និងសេចក្ដីបណ្ដាសន្និដ្ឋាន របស់ សន្និបាតមជ្ឈឹម លើកទី ៥ នីតិកាលទី ១១ គណះកម្មាធិការបក្សទីក្រុង Hai Phong និងគណះកម្មាធិការបក្សនៃបណ្ដាខេត្ត Binh Thuan , Tien Giang, Kien Giang បានអនុវត្តកសាងកម្មវិធី ធ្វើ សកម្ម ភាពជាក់ស្ដែង និងសំណូមពរបក្សភាគគ្រប់ជាន់ថ្នាក់ បណ្ដាស្ថាប័នផ្អែកទៅ លើស្ថានភាពជាក់ស្ដែង កសាងនិងអនុវត្តកម្មវិធីអោយសមស្រប៕ សន្និបាតមជ្ឈឹម លើកទី ៥ នីតិកាលទី ១១ (http://dangcongsan.vn)
Related
More




