គ្រប់ក្រសួងនិងស្ថាប័នត្រូវម្ចាសការធានាតំលៃប្រាក់ដុងវៀតណាមស្ថិរភាព
15/08/2015 08:47
(VOV)_គ្រប់ក្រសួងនិងស្ថាប័នត្រូវម្ចាសការធានាតំលៃប្រាក់ដុងវៀតណាមស្ថិរភាព។ នេះគឺជាការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ក្នុងកិច្ចប្រជុំនា

គ្រប់ក្រសួងនិងស្ថាប័នត្រូវម្ចាសការធានាតំលៃប្រាក់ដុងវៀតណាមស្ថិរភាព (VOV)_គ្រប់ក្រសួងនិងស្ថាប័នត្រូវម្ចាសការធានាតំលៃប្រាក់ដុងវៀតណាម ស្ថិរភាព។ នេះគឺជាការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ក្នុងកិច្ចប្រជុំនាថ្ងៃទី១៤ សីហា ជាមួយគ្រប់ក្រសួង ស្ថាប័នទាក់ទិនដល់ប្រាក់យ័ន របស់ចិនបញ្ចុះតំលៃ និងការជះឥទ្ធិពលដល់ខឿនសេដ្ឋកិច្ចវៀតណាម។ នាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះប្រតិកម្ម សមស្របរបស់ធនាគារជាតិវៀត ណាម និងគ្រប់ក្រសួង ចំពោះបំរែបំរួលរបស់ទីផ្សារពិភពលោក។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានស្នើអោយគ្រប់ក្រសួង ស្ថាប័នត្រូវក្តាប់ជាប់ ស្ថានភាពពិភពលោក តំបន់និងនៅក្នុងប្រទេស វាយតំលៃ និងបង្កើនកិច្ចសហប្រតិ បត្តិការ ដើម្បីមានដំណោះស្រាយទាន់ពេលវេលា សមស្រប កាត់បន្ថយការជះឥទ្ធិ ពលអសកម្មចំពោះខឿនសេដ្ឋកិច្ចវៀតណាម៕
Related





