VOV WorldVOV World
គុយបានិងអាមេរិកឯកភាពស្តារផ្លូវជើងហោះហើរត្រង់ឡើងវិញ
14/02/2016 08:45
(VOVworld) – នាថ្ងៃទី ១៣ កុម្ភៈ រដ្ឋាភិបាលគុយបាបាន ទទួលស្គាល់ថា៖ ប្រទេសនេះទទួលបានកិច្ចព្រមព្រៀង ទ្វេភាគីជាមួយអាមេរិកស្តីពីការបើកចេញជើងហោះហើរ ត្រង់រវាងប្រទេសទាំងពីរឡើងវិញនិងចំនួនជើងហោះ ហើរនឹងផ្អែកទៅលើតម្រូវការធ្វើដំណើរទៅវិញទៅមក របស់ភាគីទាំងពីរ។
គុយបានិងអាមេរិកឯកភាពស្តារផ្លូវជើងហោះហើរត្រង់ឡើងវិញ
គុយបានិងអាមេរិកឯកភាពស្តារផ្លូវជើងហោះហើរត្រង់ឡើងវិញ (Image: VOV) (VOVworld) – នាថ្ងៃទី ១៣ កុម្ភៈ រដ្ឋាភិបាលគុយបាបានទទួលស្គាល់ថា៖  ប្រទេសនេះទទួលបានកិច្ចព្រមព្រៀងទ្វេភាគីជាមួយអាមេរិកស្តីពីការបើក ចេញជើងហោះហើរត្រង់រវាងប្រទេសទាំងពីរឡើងវិញនិងចំនួនជើងហោះ ហើរនឹងផ្អែកទៅលើតម្រូវការធ្វើដំណើរទៅវិញទៅមករបស់ភាគីទាំងពីរ។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសគុយបាបានឲ្យដឹងថា៖ កិច្ចព្រម ព្រៀងនេះនឹងត្រូវបានចុះហេត្ថលេខាជាផ្លូវការនាថ្ងៃទី ១៦ កុម្ភៈ ខាងមុខ  នៅរដ្ឋធានី La Habana។ ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តារជើងហោះហើរឡើងវិញពោលខាងលើគុយបាមានគោលបំណងថា៖ ចំនួនភ្ញៀវទេសចរណ៍អាមេរិកទៅទស្សនានៅគុយបានឹងត្រូវបានបង្កើន។ នាបច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចេណ៍ចំនួន ៥ របស់អាមេរិកយមចិត្តទុក ដាក់ដល់ទីផ្សារគុយបា ដូចជា៖  American Airlines United Jet Blue Southwest និង Delta៕