គុយបានិងអាមេរិកសន្យារក្សាជំនួបសន្ទនាអំពីការបង្កើតទំនាក់ទំនង
23/01/2015 07:11
(VOVworld)-រដ្ឋាភិបាលគុយបានិងអាមេរិកនឹងរក្សា ជំនួបសន្ទនាដើម្បីបង្កើត ទំនាក់ទំនងការទូតនិយាយ ដោយឡែក

គុយបានិងអាមេរិកសន្យារក្សាជំនួបសន្ទនាអំពីការបង្កើតទំនាក់ទំនង (kwng) (VOVworld)-រដ្ឋាភិបាលគុយបានិងអាមេរិកនឹងរក្សាជំនួបសន្ទនាដើម្បីបង្កើតទំ នាក់ទំនងការទូតនិយាយដោយឡែក និងប្រក្រតីទំនាក់ទំនងរវាងប្រទេសទាំងពីរ និយាយរួម។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញ ក្រោយពីកិច្ចចរចារ ដំបូងជាផ្លូវការរវាងប្រទេសទាំងពីរស្តីពីបញ្ហាពោលខាងលើ ដែលប្រព្រឹត្តទៅនៅ រដ្ឋធានី La Habana របស់គុយបានាថ្ងៃទី២១និង២២មករា។ ភាគីទាំងពីរក៏បាន ពិភាគ្សាអំពី លទ្ធភាពសហប្រតិបត្តិការលើវិស័យប្រឆំាងការជួញដូរមនុស្ស ស្វែងរកនិងជួយ សង្រ្គោះក្នុងករណីគ្រោះថ្នាក់អាកាសចរណ៍ ការពារបរិស្ថាន ជាដើម។ នៅក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចចរចារ ប្រធានក្រុមបេសកកម្មនៃ ភាគី ទាំងពីរគុយបានិងអាមេរិកបានឲ្យដឹងថា មិនទាន់កំណត់បានពេលវេលា បើក ស្ថានទូតរវាងប្រទេសទាំងពីរឡើយ និងអះអាងថា ដោយចាត់ទុកអនុ សញ្ញា ក្រុងViene ជា គ្រឹះស្ថានគតិយុត្តសម្រាប់ដំណើការនេះ៕
Related





