VOV WorldVOV World
ហុងកុង (ចិន) អំពាវនាវឱ្យមានការវិនិយោគពីក្រុមហ៊ុនវៀតណាម
14/08/2018 15:19
(VOVWORLD) - ហុងកុង (ចិន) គឺជាទីតាំងមួយក្នុងចំ ណោមទីតាំងគួរឲ្យចាប់អារម្មណ៍ សម្រាប់អាជីវកម្មវៀត ណាមបើកទូលាយការវិនិយោគនិងធ្វើអាជីវកម្មទៅកាន់បរទេស។ នេះគឺជាការវាយតម្លៃរបស់តំណាងនានានៅក្នុងសន្និសីទតុមូលស្តីពីឱកាសធ្វើអាជីវកម្មនៅទីក្រុងហុងកុង (ប្រទេសចិន) សម្រាប់សហគ្រាសវៀតណាមដែលបានរៀបចំឡើងនៅទីក្រុងហូជីមិញនាថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០១៨។
ហុងកុង (ចិន) អំពាវនាវឱ្យមានការវិនិយោគពីក្រុមហ៊ុនវៀតណាម
 តំណាងផ្លាស់ប្តូរមតិនៅខាងក្រៅសន្និសីទ (រូបថតៈ TTXVN) លោក Stephen Phillips ប្រធានទីភ្នាក់ងារលើកកម្ពស់នាយកដ្ឋានពន្លឿនការវិនិ យោគហុងកុង (ចិន) (PRC) បានឲ្យដឹងថា ហុងកុង (ចិន) កំពុងផ្តល់អាទិភាពវិនិ យោគលើស័យមួយចំនួន ដូចជា៖ សេវាកម្មហិរញ្ញវត្ថុ ផលិតផលប្រើប្រាស់ ការដឹកជញ្ជូននិងឧស្សាហកម្មសណ្ឋាគារទេសចរណ៍ ភោជនីយដ្ឋាន និងការផ្លាស់ប្តូរបច្ចេក វិទ្យា ផ្នែកឧស្សាហកម្មច្នៃប្រឌិតជាដើម។ សម្រាប់ក្រុមហ៊ុនវៀតណាមដែលសម្លឹងមើលការវិនិយោគនៅក្រៅប្រទេសនោះ គឺហុង កុង (ចិន) ជាទីតាំងដ៏ល្អបំផុតដោយផ្អែកលើបរិយាកាសអាជីវកម្មអន្ដរជាតិម្ចាស់ការ ងាយស្រួលក្នុងការបង្កើតអាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធទំនើប ជាពិសេស របបពន្ធទំនើបនៅទីនេះគឺមានកម្រិតទាបនិងសាមញ្ញ៕