VOV WorldVOV World
ហ្វីលីពីន-ម៉ាឡេស៊ីឯកភាពដោះស្រាយជំលោះលើសមុទ្រខាងកើតដោយសន្តិវិធី
01/03/2014 08:50
(VOVworld) – នាថ្ងៃទី ២៨ កុម្ភៈ ប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino បានប្រកាសថា៖​ ប្រទេសនេះនិង ម៉ាឡេស៊ីបានឯកភាពដោះស្រាយជំលោះលើ សមុទ្រខាងកើតដោយសន្តិវិធី
ហ្វីលីពីន-ម៉ាឡេស៊ីឯកភាពដោះស្រាយជំលោះលើសមុទ្រខាងកើតដោយសន្តិវិធី
ប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Tun Razak ​(Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៨ កុម្ភៈ ប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino បានប្រកាសថា៖​ ប្រទេសនេះនិងម៉ាឡេស៊ីបានឯកភាពដោះស្រាយជំលោះលើ សមុទ្រខាងកើតដោយសន្តិវិធីតាមការកំណត់នៃច្បាប់និងអនុសញ្ញារបស់ អ.ស.ប.អំពីច្បាប់សមុទ្រ(UNCLOS)។ ថ្លែងមតិក្នុងសន្និសីទកាសែតរួមជាមួយ នាយករដ្ឋ មន្ត្រីម៉ាឡេស៊ី លោក​ Najib Tun Razak នៅម៉ាឡេស៊ី លោក Aquino បានឲ្យដឹងថា៖ ប្រទេសទាំង ២ ជឿជាក់ថា ការប្រតិបត្តិតាមច្បាប់និងការសន្ទនា ស្មោះត្រង់គឺជាកត្តាគ្រិះស្ថានដែលជួយឧបត្ថម្ភប្រទេសនានាកសាងតំបន់អាស៊ី​ អាគ្នេយ៍សន្តិភាពនិងសម្បូរុងរឿងមួយ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី Razak បាន ឲ្យដឹងថា៖ ថ្នាក់ដឹកនាំទាំង ២ រូប​ បានពិនិត្យមើលបញ្ហាជាច្រើនអំពីទំនាក់ ទំនងការពារប្រទេសទ្វេភាគីនិងកំពុងលើលទ្ធភាពបង្កើតខ្សែទូរសព្ទសន្តិសុខ hotline សំដៅធានាមិនកើតមានឡើងការជៀតចូលណាមួយរវាងប្រទេសទាំង ២ នៅឡើយ៕

More