VOV WorldVOV World
ហ្វីលីពីនសន្យាថា មិនលើកលែងសាលក្រមរបស់តុលាការមជ្ឈត្តកម្ម
24/10/2016 10:26
(VOVworld) - នាថ្ងៃទី២៣ តុលា វិមានប្រធានាធិបតី ហ្វីលីពីន បានអះអាងជាថ្មីម្ដងទៀតនូវគោលជំហរ របស់ម៉ានីលនោះគឺ មិនលើកលែងសាលក្រមរបស់ តុលាការមជ្ឈត្តកម្មទីក្រុងឡាអ៊ែ ប្រទេសហូល្លង់ ក្នុង ករណីដែលហ្វីលីពីនដាក់ពាក្យបណ្ដឹងប្រឆាំងចិនទាក់ទិនដល់ការបកស្រាយនិងអនុវត្តន៍អនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២។
ហ្វីលីពីនសន្យាថា មិនលើកលែងសាលក្រមរបស់តុលាការមជ្ឈត្តកម្ម
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte សន្យាថា មិនឃ្លាតឆ្ងាយពីសាលក្រមរបស់ តុលាការមជ្ឈត្តកម្ម (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី២៣ តុលា វិមានប្រធានាធិបតីហ្វីលីពីន បានអះអាងជាថ្មី ម្ដងទៀតនូវគោលជំហររបស់ម៉ានីលនោះគឺ មិនលើកលែងសាលក្រមរបស់តុលាការ មជ្ឈត្តកម្មទីក្រុងឡាអ៊ែ ប្រទេសហូល្លង់ ក្នុងករណីដែលហ្វីលីពីនដាក់ពាក្យបណ្ដឹង ប្រឆាំងចិនទាក់ទិនដល់ការបកស្រាយនិងអនុវត្តន៍អនុសញ្ញាអ.ស.បស្ដី អំពីច្បាប់ សមុទ្រឆ្នាំ១៩៨២។ក្រៅពីនោះ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte មិន លើកលែងលទ្ធភាពថា ជប៉ុននឹងចូលរួមកិច្ចចរចារពហុភាគីអំពីសមុទ្រខាងកើត។ អ្នកនាំពាក្យនៃវិមានប្រធានាធិបតីលោក Martin Anadar បានអះអាងថា ប្រធានា ធិបតីលោក Duterte ប្ដេជ្ញាចិត្តមិនឃ្លាតឆ្ងាយពីសាលក្រមរបស់តុលាការមជ្ឈត្តកម្ម នោះឡើយ៕