IAEA ប្រគល់ឲ្យអ៊ីរ៉ង់បណ្ដាឯកសារអំពីកម្មវិធីនុយក្លេអ៊ែរមុននេះ
16/08/2015 09:54
(VOVworld) – នាថ្ងៃទី ១៥ សីហា ទីភ្នាក់ងារបរមាណូ អន្តរជាតិ (IAEA) បាន ទទួលស្គាល់ថា៖ អ៊ីរ៉ង់បាន ប្រគល់ឲ្យស្ថាប័ននេះព័ត៌មានទាក់ទិនដល់កម្មវិធី នុយក្លេអ៊ែរមុនៗ។

IAEA ប្រគល់ឲ្យអ៊ីរ៉ង់បណ្ដាឯកសារអំពីកម្មវិធីនុយក្លេអ៊ែរមុននេះ (Image: VNA) (VOVworld) – នាថ្ងៃទី ១៥ សីហា ទីភ្នាក់ងារបរមាណូអន្តរជាតិ (IAEA) បាន ទទួលស្គាល់ថា៖ អ៊ីរ៉ង់បានប្រគល់ឲ្យស្ថាប័ននេះព័ត៌មានទាក់ទិនដល់កម្មវិធី នុយក្លេអ៊ែរមុនៗ។ នេះគឺជាការបោះជំហានថ្មីសំដៅឆ្លើយតបនឹងបណ្ដាលក្ខ័ណ្ឌ ដើម្បីបន្ធូស្រាលបទដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់តាមកិច្ចព្រមព្រៀងលើគ្រប់ជ្រុង ជ្រោយជាប្រវត្តិសាស្ត្រដែលអ៊ីរ៉ង់និងក្រុម P5+1 ទទួលបាននាខែកក្កដាកន្លង ទៅ។ ប្រសិនបើអ៊ីរ៉ង់ដោះស្រាយរាល់ការសង្ស័យមុននេះរបស់ IAEA និងអង្គការ នេះ ក៏សន្និដ្ឋានថា៖ អ៊ីរ៉ង់បានកាត់បន្ថយកម្មវិធីនុយក្លេអ៊ែរនាបច្ចុប្បន្នផងដែរ នោះគឺបទដាក់ទណ្ឌកម្មរបស់អាមេរិកនិងលោកខាលិចទៅលើអ៊ីរ៉ង់នឹងត្រូវបាន លុបចោល។ គិតដល់ពេលនោះ អ៊ីរ៉ង់ជានិច្ចកាលបដិសេធការស្វែងរកអាវុធ នុយក្លេអ៊ែរហើយអះអាងនូវសិទ្ធិអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរដើម្បីគោល ដៅសន្តិភាព ៕
Related





