IAEA ដាស់តឿនអ៊ីរ៉ង់ផ្តល់ព័ត៌មានអំពីកម្មវិធីនុយក្លេអ៊ែរយ៉ាងឆាប់ៗ
11/03/2015 08:38
(VOVworld) – នាថ្ងៃទី ១០ មិនា ទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ (IAEA) បានស្នើរឲ្យអ៊ីរ៉ង់ផ្តល់ព័ត៌មានសំខាន់ទាក់ទិន ដល់កម្មវិធីនុយក្លេអ៊ែរបស់ Tehran សំរាប់ ស្ថាប័ននេះយ៉ាងឆាប់ៗ។

IAEA ដាស់តឿនអ៊ីរ៉ង់ផ្តល់ព័ត៌មានអំពីកម្មវិធីនុយក្លេអ៊ែរយ៉ាងឆាប់ៗ (Image: VNA) (VOVworld) – នាថ្ងៃទី ១០ មិនា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានស្នើរឲ្យអ៊ីរ៉ង់ផ្តល់ព័ត៌មានសំខាន់ទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែរបស់ Tehran សំរាប់ ស្ថាប័ននេះយ៉ាងឆាប់ៗ។ សេចក្តីប្រកាសនៃ IAEA បានលើកច្បាស់ថា៖ បណ្ដាព័ត៌មាន បច្ចេកទេសដែលអ៊ីរ៉ង់មិនទាន់បានផ្តល់នាបច្ចុប្បន្នគឺទាក់ទិនដល់ ការផលិតកម្ម uranium។ ទន្ទឹមនឹងនោះ IAEA ក៏បានស្នើរឲ្យប្រទេសនេះជំរុញ ដំណើការធ្វើស៊ើបអង្គេតកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀង សហប្រតិបត្តិការ ហើយឲ្យដឹងថែម ទៀតថា៖ ការចរចាររវាងអ៊ីរ៉ង់និង IAEA ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៩ មិនានៅទីក្រុង Tehran ទទួលបានការបោះជំហាន មួយចំនួន បើទោះបីជា ភាគីទាំង ២ មិនទាន់ដោះ ស្រាយបណ្ដាបញ្ហាសំខាន់នៅ ឡើយ។ ភាគីទាំង ២ ក៏បានឯកភាពរៀបចំជំនួបធ្វើការផ្សេងៗទៀត នាពាក់ កណ្ដាលខែ មេសា ខាងមុខសំដៅពិភាក្សាអំពីបណ្ដាបញ្ហានៅសេសសល់ទាក់ ទិនដល់កម្មវិធីនុយក្លេអ៊ែរនៃប្រទេសឥស្លាមនេះ៕
Related






