ICAO ផ្លាស់ប្ដូរមាត្រាអាកាសចរណ៍ក្រោយពីគ្រោះមហន្តរាយយន្តហោះ MH៣៧០
08/03/2016 10:16
(VOVworld) - អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ចំណុះអ.ស.បនាថ្ងៃទី៧ មិនា បានប្រកាសការ កំណត់ថ្មីស្ដីអំពីការតាមដានដំណើរការហោះហើរក៏ ដូចជាការប្រមែប្រមូលទិន្នន័យថតសម្លេងរបស់យន្ត ហោះស៊ីវិល។

ការឈឺចាប់របស់ញាតិសណ្ដានរបស់ភ្លៀវជាជនជាតិចិននៅលើយន្តហោះ MH៣៧០ (រូបថត៖AFP/TTXVN (VOVworld) - អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ចំណុះអ.ស.បនាថ្ងៃ ទី៧ មិនា បានប្រកាសការកំណត់ថ្មីស្ដីអំពីការតាមដានដំណើរការហោះហើរក៏ដូច ជាការប្រមែប្រមូលទិន្នន័យថតសម្លេងរបស់យន្តហោះស៊ីវិល។ការកំណត់នេះត្រូវ បានចេញផ្សាយក្នុងកាលៈទេសៈដែលយុទ្ធនាការស្វែងរកយន្តហោះ MH៣៧០ នៃ ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលបានបាត់ខ្លួនមុននេះ២ឆ្នាំនៅមិនទាន់ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ណាមួយឡើយ។ក្នុងសេចក្ដីជូន ដំណឹងមួយ ICAO បានឲ្យដឹងថា គណៈចាត់ចែងការនៃអង្គការនេះបានអនុម័ត លើសំណើរធ្វើ ទំនើបភាវូបនីយកម្មឧបករណ៍តាមដានដំណើរការហោះហើរ តាម នោះយន្តហោះ ពាណិជ្ជកម្មត្រូវបច្ចុប្បន្នកម្មទីតាំងរបស់ខ្លួនយ៉ាងហោចណាស់ជារៀងរាល់១នាទី ម្ដងក្នុងករណីបន្ទាន់។ក្រៅពីនោះ អ្នកដឹកនាំជើងហោះហើរក៏ត្រូវធានាឲ្យទិន្នន័យ ថតសម្លេងនៃជើងហោះហើរនោះអាចស្ដារឡើងវិញបាន ហើយរយៈពេលថត សម្លេងត្រូវអូសបន្លាយចាប់តាំងពី២ដល់២៥ម៉ោង៕
Related







