IMF បញ្ចុះសន្ទស្សន៍ព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក
20/01/2016 07:22
(VOVworld) - នាថ្ងៃទី១៩ មករា មូលនិធិរូបិយវត្ថុអន្តរ ជាតិ (IMF) បានបញ្ចុះសន្ទស្សន៍ព្យាករណ៍កំណើន សេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះ បើប្រៀបនឹង សន្ទស្សន៍ព្យាករណ៍ដែលត្រូវបានប្រកាសនាខែតុលា ឆ្នាំ២០១៥ អាស្រ័យដោយការថយចុះនៃខឿនសេដ្ឋកិច្ចទើបនឹងលេចឡើងនានាដូចជាចិននិងការថយចុះយ៉ាងខ្លាំងក្លានៃតំលៃប្រេង។

តាមការព្យាករណ៍របស់ IMF តំបន់អាស៊ាននឹងទទួលបានកំណើនក្នុងរយៈពេល២ឆ្នាំខាងមុខ (VOVworld) - នាថ្ងៃទី១៩ មករា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ចុះ សន្ទស្សន៍ព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះ បើប្រៀបនឹងសន្ទស្សន៍ ព្យាករណ៍ដែលត្រូវបានប្រកាសនាខែតុលាឆ្នាំ២០១៥ អាស្រ័យដោយការថយចុះ នៃខឿនសេដ្ឋកិច្ចទើបនឹងលេចឡើងនានាដូចជាចិននិងការថយចុះយ៉ាងខ្លាំងក្លា នៃតំលៃប្រេង។IMF បានព្យាករណ៍ថា តំលៃផលិតផលសរុបពិភព លោក (GDP) នឹងកើនឡើង៣,៤%ក្នុងឆ្នាំ២០១៦ ថយចុះ០,២%ប្រៀបនឹងការព្យាករណ៍មុន នោះ។ស្ដីអំពីសេដ្ឋកិច្ចចិន IMF បានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសនេះនឹងទទួល បានកំណើនចំនួន៦,៣%ក្នុងឆ្នាំ២០១៦និង៦%ក្នុងឆ្នាំ២០១៧ គ្មានការផ្លាស់ប្ដូរ ប្រៀបនឹងការព្យាករណ៍កាលពីខែតុលាឆ្នាំ២០១៥។តាម IMF ថា ការខំប្រឹងប្រែង កែប្រែរចនាសម្ព័ន្ធពីខឿនសេដ្ឋកិច្ចផ្អែកទៅលើការនាំចេញនិងវិនិយោគ ឲ្យក្លាយ ទៅជាខឿនសេដ្ឋកិច្ចប្រើប្រាស់ គឺជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ដែលជួយ ឲ្យចិនបន្តទទួលបានកំណើនក្នុងឆ្នាំ២០១៦និងឆ្នាំ២០១៧៕
Related





