VOV WorldVOV World
ឥណ្ឌាជំរុញដោះស្រាយការខ្វែងគំនិតជាមួយប៉ាគីស្ថាន
03/03/2015 10:53
(VOVworld) – នាថ្ងៃទី ៣ មិនា លេខាថ្មីទទួលបន្ទុកកិច្ចការ បរទេសរបស់ឥណ្ឌា លោក S.Jaishankar បានមកបំពេញ ទស្សនកិច្ចនៅរដ្ឋធានី Islamabad ដើម្បីពិភាក្សាជាមួយ បណ្ដាថ្នាក់ដឹកនាំរបស់ប៉ាគីស្ថានអំពីបញ្ហាទ្វាភាគី ជា ពិសេសបណ្ដាបញ្ហាដែលភាគី ទាំង ២ នៅមានការខ្វែងគំនិត។
ឥណ្ឌាជំរុញដោះស្រាយការខ្វែងគំនិតជាមួយប៉ាគីស្ថាន
ឥណ្ឌាជំរុញដោះស្រាយការខ្វែងគំនិតជាមួយប៉ាគីស្ថាន (Image: VNA) (VOVworld) – នាថ្ងៃទី ៣ មិនា លេខាថ្មីទទួលបន្ទុកកិច្ចការបរទេសរបស់ឥណ្ឌា លោក S.Jaishankar បានមកបំពេញទស្សនកិច្ចនៅរដ្ឋធានី Islamabad ដើម្បី ពិភាក្សាជាមួយ បណ្ដាថ្នាក់ដឹកនាំរបស់ប៉ាគីស្ថានអំពីបញ្ហាទ្វាភាគី ជាពិសេស បណ្ដាបញ្ហាដែលភាគី ទាំង ២ នៅមានការខ្វែងគំនិត។ តាមគំរង លោក S.Jaishankar នឹងជួបចរចារជាមួយ នាយករដ្ឋមន្ត្រប៉ាគីស្ថាន លោក Nawaz Sharif  រដ្ឋមន្ត្រីការបរទេសនិងជាទីព្រឹក្សា សន្តិសុខជាតិ Sartaj Aziz ជាដើម។ ក្នុងជំនួប ចរចារទាំងនេះ ភាគីទាំង ២ នឹងពិភាក្សាអំពីជំលោះអធិបតេយ្យភាពនៅតំបន់ Kashmir និង Siachin បញ្ហាប្រភព ទឹក ក៏ដូចជា វិធានការកសាងទំនុកទុកចិត្តនិង បង្កើ​នការជួបប្រាស្រ័យនិងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រជាជននៃប្រទេសទាំង ២៕