VOV WorldVOV World
ឥណ្ឌានិងប៉ាគីស្ថានបន្តបាញ់កាំភ្លើងធំដាក់គ្នានៅតំបន់ខ្សែព្រំដែន Kashmir
21/07/2014 07:31
(VOVworld) – នាថ្ងៃទី ២០ កក្កដា កងទ័ពការពារព្រំដែន របស់ឥណ្ឌានិងប៉ាគីស្ថានបន្ត បាញ់កាំភ្លើងធំដាក់គ្នានៅ តំបន់ខ្សែព្រំដែន Kashmir។
ឥណ្ឌានិងប៉ាគីស្ថានបន្តបាញ់កាំភ្លើងធំដាក់គ្នានៅតំបន់ខ្សែព្រំដែន Kashmir
ឥណ្ឌានិងប៉ាគីស្ថានបន្តបាញ់កាំភ្លើងធំដាក់គ្នានៅតំបន់ខ្សែព្រំដែន Kashmir (Image: VNA) (VOVworld) – នាថ្ងៃទី ២០ កក្កដា កងទ័ពការពារព្រំដែនរបស់ឥណ្ឌានិងប៉ាគីស្ថានបន្ត បាញ់កាំភ្លើងធំដាក់គ្នានៅតំបន់ខ្សែព្រំដែន Kashmir។ នេះគឺជាលើកទី ៦ ដែលភាគី ទាំង ២ បានរំលោភលើបទឈប់បាញ់នាខែកក្កដានេះ។ ភាគីប៉ាគីស្ថានបានឲ្យដឹងថា ៖ ជនស៊ីវិលចំនួន ១ នាក់ត្រូវស្លាប់និងមនុស្សចំនួន ៤ នាក់ទៀតរងរបួស បន្ទាប់ពី កងទ័ព ការពារព្រំដែនឥណ្ឌាបាញ់កាំភ្លើងធំទៅលើតំបន់ Charwa និងតំបន់ Harpal ស្ថាន។ នាថ្ងៃទី ១៦ កក្កដា ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថាបានសម្លាប់ទាហាន ការពារ ព្រំដែនមួយនាក់និងធ្វើឲ្យមនុស្សចំនួន ៧ នាក់ទៀតរងរបួស ក្នុងនោះ មាន ជនស៊ីវិលចំនួន ៤ នាក់ ក្នុងការផ្ទះអាវុធមួយនៅតំបន់ព្រំដែនរវាងប្រទេសទាំង ២។ ឥណ្ឌាបានតបតវិញយ៉ាងខ្លាំងក្លាការវាយប្រហាររបស់ប៉ាគីស្ថានដែលកើតមានឡើង ការប៉ះទង្កិចនៅតំបន់ខ្សែត្រួតពិនិត្យព្រំដែន (LoC) ដោយមិនអើពើដល់បទឈប់បាញ់ ៕