VOV WorldVOV World
ឥណ្ឌាអះអាងទំនាក់ទំនងមិត្តភាពជាមួយអាមេរិក
20/12/2013 10:21
Vovworld-រដ្ឋាភិបាលឥណ្ឌាធានាថា ការខ្វែងគំនិតទាក់ទិនដល់ករណីស្ថាប័នមានសមត្ថកិច្ចរបស់អាមេរិកចាប់ខ្លួនមន្ត្រីការទូតជានារីឥណ្ឌាមួយរូបនៅទីក្រុង New York នឹងមិនជះឥទ្ធិពលយូរអង្វែងដល់ទំនាក់ទំនងស្អិតរមួតរវាងប្រទេសទាំងពីរឡើយ។
ឥណ្ឌាអះអាងទំនាក់ទំនងមិត្តភាពជាមួយអាមេរិក
        Vovworld-រដ្ឋាភិបាលឥណ្ឌាធានាថា ការខ្វែងគំនិតទាក់ទិនដល់ករណីស្ថាប័ន​ មាន​សមត្ថកិច្ចរបស់អាមេរិកចាប់ខ្លួនមន្ត្រីការទូតជានារីឥណ្ឌាមួយរូបនៅទីក្រុង New York នឹង​មិន​​ជះឥទ្ធិពលយូរអង្វែងដល់ទំនាក់ទំនងស្អិតរមួតរវាងប្រទេសទាំង ពីរ​ឡើយ។ សេចក្តី​ប្រកាសនេះត្រូវបានរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Salman Khurshid នាំចេញនាថ្ងៃ​ទី​១៩ធ្នូ ក្នុងកាលៈទេសៈដែលទំនាក់ទំនងយូរងង្វែងរវាង​ វ៉ាស៊ីងតោននិង New Delhi កំពុង​​មានភាពតានតឹងទាក់ទិនដល់ករណីរសើបខាង លើ។         ឆ្លើយសម្ភាសបណ្ដាញទូរទស្សន៍ CNN-IBN របស់ឥណ្ឌានាថ្ងៃទី១៩ធ្នូ លោក រដ្ឋមន្ត្រីការបរទេស Khurshid បានសម្ដែងក្តីសង្ឃឹមថាចំណងមិត្តភាពនឹងជួយឲ្យ ភាគីទាំងពីរឆ្លងផុតពី​ការ​សាក​​ល្បងនេះហយអាមេរិកគួរបញ្ឈប់ករណីនេះ។ សេច ក្តីប្រកាសពោល​ខាង​លើរបស់​ថ្នាក់ដឹកនាំក្រសួងការបរទេសឥណ្ឌាបាននាំចេញ ១ថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក​លោក John Kerry បានសម្ដែងក្តីសោក ស្ដាយអំពីករណីចាប់ខ្លួន​លោកស្រី Devyani Khobragade អគ្គកុងស៊ុល​រង​ឥណ្ឌា នៅទីក្រុង New York នាថ្ងៃទី១២ធ្នូកន្លង​ទៅ ទន្ទឹមនឹងនោះលោកក៏បានសម្ដែង ការព្រួយបារម្មណ៍ថា ទំនាក់ទំនងរវាងអាមេរិកនិងឥណ្ឌា​ត្រូវ​រង​ឥទ្ធិពលបន្ទាប់ពី ជំលោះដែលទាក់ទិន​ដល់ករណីនេះ៕