VOV WorldVOV World
IS ប្រកាសថាបានអនុវត្តន៍ការវាយប្រហារដោយគ្រាប់បែកនៅអ៊ីរ៉ាក់
29/02/2016 10:01
(VOVworld) - កងកម្លាំងរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស នាថ្ងៃទី២៨ កុម្ភៈ បានទទួលស្គាល់អំពីការវាយប្រហារ ដោយគ្រាប់បែកចំនួន២នៅរដ្ឋធានីបាដាដនាថ្ងៃដ ដែលមុននោះ ដែលបណ្ដាលឲ្យមនុស្សចំនួន៧០ នាក់ស្លាប់និង១០០នាក់រងរបួស។
IS ប្រកាសថាបានអនុវត្តន៍ការវាយប្រហារដោយគ្រាប់បែកនៅអ៊ីរ៉ាក់
កន្លែងកើតហេតុនៃការវាយប្រហារនៅSadr City​ ប្រទេសអ៊ីរ៉ាក់នាថ្ងៃទី២៨ កុម្ភៈ (រូបថត៖AFP/TTXVN) (VOVworld) - កងកម្លាំងរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនាថ្ងៃទី២៨ កុម្ភៈ បានទទួល ស្គាល់អំពីការវាយប្រហារដោយគ្រាប់បែកចំនួន២នៅរដ្ឋធានីបាដាដនាថ្ងៃដដែល មុននោះ ដែលបណ្ដាលឲ្យមនុស្សចំនួន៧០នាក់ស្លាប់និង១០០នាក់រង របួស។ការ វាយប្រហារទាំងពីរនេះប្រព្រឹត្តទៅនៅផ្សារប្រជុំជនដែលប្រមូលផ្ដុំ ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករនៅប៉ែកខាងកើតក្រុងបាដាដ។តាមសមត្ថកិច្ចថា ក្រុមជនដៃដល់ បានដំណើរការបំផ្ទុះរថយន្តដំបូងសំដៅទាក់ទាញការយកចិត្តទុក ដាក់របស់កង កម្លាំងសន្តិសុខនិងប្រជាពលរដ្ឋ ហើយបន្ទាប់នោះអនុវត្តការវាយ ប្រហារអត្ថឃាត ដោយគ្រាប់បែកទី២សំដៅបង្កការស្លាប់និងរងរបួសជាច្រើនថែម ទៀត៕