VOV WorldVOV World
IS វាយឆ្មក់ក្រុមរថយន្តដឹកបុគ្គលិកសន្តិសុខអ៊ីរ៉ាក់បណ្ដាលឲ្យមនុស្សរាប់សិបនាក់ត្រូវស្លាប់និងរងរបួស
24/04/2017 07:20
(VOVworld) - នាថ្ងៃទី២៣ មេសា ក្រុមខ្មាន់កាំភ្លើងនៃ អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ ប្រកាសដែលស្លៀកពាក់​ ឯកសណ្ឋានសឹកក្លែងបន្លំជាទាហានកងទ័ពអ៊ីរ៉ាក់ បានធ្វើការវាយឆ្មក់ទៅលើក្រុមរថយន្តដឹកជញ្ជូន ទាហាននៅជិតទីរួមខេត្ត Rutba ជាប់ ព្រំដែនជាមួយហ្ស៊កដានី។
IS វាយឆ្មក់ក្រុមរថយន្តដឹកបុគ្គលិកសន្តិសុខអ៊ីរ៉ាក់បណ្ដាលឲ្យមនុស្សរាប់សិបនាក់ត្រូវស្លាប់និងរងរបួស
ទាហានអ៊ីរ៉ាក់ធ្វើការយាមល្បាតនៅខ្សែផ្លូវមួយនៅប៉ែកខាងលិចទីក្រុង Mosul ក្រោយពីដណ្ដើមយកវិញតំបន់នេះកាលពីថ្ងៃទី២១ មេសា (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២៣ មេសា ក្រុមខ្មាន់កាំភ្លើងនៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសដែលស្លៀកពាក់​ឯកសណ្ឋានសឹកក្លែងបន្លំជាទាហានកងទ័ពអ៊ីរ៉ាក់ បានធ្វើការវាយឆ្មក់ទៅលើក្រុមរថយន្តដឹកជញ្ជូនទាហាននៅជិតទីរួមខេត្ត Rutba ជាប់ព្រំដែនជាមួយហ្ស៊កដានី។ករណីវាយឆ្មក់នេះបានបណ្ដាលឲ្យបុគ្គលិកសន្តិសុខ  ១០រូបត្រូវស្លាប់និង២០នាក់ទៀតត្រូវរងរបួស។ ក្នុងពេលនោះ អ្នកដឹកនាំទីរួមខេត្ត  Rutba លោក Imad al-Dulaimi បានឲ្យដឹងថា បុគ្គលិកសន្តិសុខចំនួន៣នាក់ទៀតបាន បាត់ខ្លួនហើយមានការសង្ស័យថា គេត្រូវ បានពួក IS ចាប់ពង្រត់ក្នុងករណីវាយឆ្មក់ ពោលខាងលើ៕