VOV WorldVOV World
ជាលើកដំបូងឯកអគ្គរដ្ឋទូតវៀតណាមជាប់ឆ្នោតក្នុងគណៈកម្មាធិការច្បាប់អន្តរជាតិរបស់ អ.ស.ប.
04/11/2016 07:02
(VOVworld) – នារសៀលថ្ងៃទី ៣ វិច្ឆិកា (តាមម៉ោង New York) មហាសន្និបាត អ.ស.ប. បានដំណើរការ បោះឆ្នោតជ្រើសរើសសមាជិកនៃគណៈកម្មាធិការច្បាប់ អន្តរជាតិ។
ជាលើកដំបូងឯកអគ្គរដ្ឋទូតវៀតណាមជាប់ឆ្នោតក្នុងគណៈកម្មាធិការច្បាប់អន្តរជាតិរបស់ អ.ស.ប.
ឯកអគ្គរដ្ឋទូតវៀតណាមជាប់ឆ្នោតជាលើកដំបូងក្នុងគណៈកម្មាធិការច្បាប់អន្តរជាតិរបស់ អ.ស.ប. (VNA) (VOVworld) – នារសៀលថ្ងៃទី ៣ វិច្ឆិកា (តាមម៉ោង New York) មហាសន្និបាត អ.ស.ប. បានដំណើរការបោះឆ្នោតជ្រើសរើសសមាជិកនៃគណៈកម្មាធិការច្បាប់  អន្តរជាតិ។ ដោយមានសម្លេងគាំទ្រចំនួន ១២០/១៩១​ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកូវ៉ែត លោក Nguyen Hong Thao បានជាប់ឆ្នោតជាសមាជិកនៃគណៈ កម្មាធិការច្បាប់អន្តរជាតិ អ.ស.ប.។ នេះគឺជាលើកដំបូងដែលវៀតណាមមាន បេក្ខជនជាប់ឆ្នោតក្នុងគណៈកម្មាធិការពោលខាងលើ។ ឯកអគ្គរដ្ឋទូតនិង ជាប្រធានគណៈប្រតិ​ភូអចិន្ត្រៃយ៍វៀតណាមប្រចាំ​នៅ អ.ស.ប. លោកស្រី Nguyen Phuong Nga បានវាយតំលៃថា៖ ប្រការនេះគឺជាការបោះជំហានសំខាន់ក្នុង ដំណើរសមាហរណ កម្មអន្តរជាតិរបស់វៀតណាមដែលបានសរឲ្យឃើញនូវការចូល រួមយ៉ាងសកម្ម របស់វៀតណាមលើវេទិការជឿទុកចិត្តរបស់ អ.ស.ប. ក៏ដូចជា ក្នុងតំបន់ដូចជា អាស៊ាននិង APEC។ ព្រឹត្តិការណ៍នេះបង្ហាញនូវគិត្យានុភាព របស់មិត្តភ័ក្តអន្តរជាតិ ចំពោះឯកអគ្គរដ្ឋទូត Nguyen Hong Thao ផងនិង ចំពោះវៀតណាមផង៕