សមាជិកសភាអ៊ីរ៉ង់ លោក Vahid Ahmadi កាលពីថ្ងៃទី ៥ ខែតុលា បានប្រកាសយ៉ាងដូច្នេះ ដោយបញ្ជាក់ថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងស្របតាមច្បាប់មួយ ដែលបានអនុម័តដោយស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង និងការខូចខាតដល់រោងចក្រនុយក្លេអ៊ែរក្នុងអំឡុងពេលជម្លោះពីរលើកថ្មីៗនេះ និងការដែលអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវគេធ្វើឃាត។ យោងតាមលោក Ahmadi អ៊ីរ៉ង់នឹងមិនបន្តកិច្ចសហប្រតិបត្តិការជាមួយ IAEA ទេ ដរាបណាលក្ខខណ្ឌអំពីការធានាសុវត្ថិភាពសម្រាប់រោងចក្រនុយក្លេអ៊ែរ និងអ្នកជំនាញរបស់ប្រទេសនេះត្រូវបានបំពេញ។
នៅថ្ងៃដដែល ប្រធានអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Ali Abdollahi បានប្រកាសថា ទីក្រុងតេអេរ៉ង់នឹងសងសឹកប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបើកការវាយប្រហារជាថ្មីលើអ៊ីរ៉ង់។ លោក Abdollahi ក៏បានព្រមានអ៊ីស្រាអែល មិនគួរចាប់ផ្តើមជម្លោះថ្មីមួយនោះទេ ព្រមទាំងអះអាងថាកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹងសងសឹកវិញប្រសិនបើមានការវាយប្រហារកើតឡើង៕





