ឧត្ដមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស បាន​ឱ្យដឹងថា កម្លាំងនេះនឹងត្រូវដាក់ពង្រាយនៅទីតាំងសំខាន់ៗ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងមេដឹកនាំបរទេសដែលចូលរួមកិច្ច​ប្រជុំ។

ក្នុង​ពេលនោះ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្ត្រា ប្រធានអនុគណៈកម្មការ​ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា ប្រទេសនេះបានត្រៀមលក្ខណៈយ៉ាងទូលំទូលាយ ដើម្បីជួយ​សម្រួលដល់​ភ្នាក់ងារព័ត៌មានក្នុងស្រុក និងអន្តរជាតិ ផ្សាយព័ត៌មានអំពីកិច្ច​ប្រជុំ​កំពូល​នេះ៕​