ជំងឺរាតត្បាតកូវីដ១៩ ៖ មានមនុស្សជាង ៩០ លាននាក់ឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោក
11/01/2021 11:37
(VOVWORLD) - ព្រឹក ថ្ងៃទី ១១ ខែមករា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាថាមានមនុស្សសរុបចំនួន ៩០.៦៦៩.០១៩ នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះ មានមនុស្សចំនួន ១.៩៤២.៥១២ នាក់បានស្លាប់។

ការព្យាបាលអ្នកជម្ងឺដែលឆ្លងកូវីដ១៩ នៅមន្ទីរពេទ្យនៅមន្ទីរពេទ្យAachen នៃប្រទេសអាល្លឺម៉ង់ខាងលិច (រូបថត៖ AFP / VNA) យោងតាមទិន្នន័យក្នុងគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ៖ ៣០ ព្រឹក ថ្ងៃទី ១១ ខែមករា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាថាមានមនុស្សសរុបចំនួន ៩០.៦៦៩.០១៩ នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះ មានមនុស្សចំនួន ១.៩៤២.៥១២ នាក់បានស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ២២.៩១០.១៤០ នាក់ និងអ្នកស្លាប់ចំនួន ៣៨៣.២៤២ នាក់។ បន្ទាប់ពីសហរដ្ឋអាមេរិកគឺឥណ្ឌា ប្រេស៊ីល រុស្ស៊ី និងអង់គ្លេស។ ទន្ទឹមនឹងនេះដែរ នាថ្ងៃទី ១០ ខែមករា ប្រទេសជប៉ុនបានប្រកាសពីការរកឃើញ
Related







