ជំនំជំរះទោសករណីធ្វើសកម្មភាពសំដៅផ្ដួលរលំរដ្ឋអំណាចប្រជាជន។
28/01/2013 10:32
VOV-នាថ្ងៃទី២៨មករាតុលាការប្រជាជនខេត្ត Phu Yen បានបើកសវនការជំនំជំរះជនជាប់ចោទចំនួន២២នាក់ របស់ “ក្រុមប្រឹក្សាសាធារណៈច្បាប់និងតុលាការ Bia Son” ដឹកនាំដោយ Pham Van Thu ពីបទ “ធ្វើសកម្មភាព សំដៅផ្ដួលរលំរដ្ឋអំណាចប្រជាជន”។

មុខសញ្ញា Pham Van Thu VOV-នាថ្ងៃទី២៨មករាតុលាការប្រជាជនខេត្ត Phu Yen បានបើកសវនការ ជំនំជំរះជនជាប់ចោទចំនួន២២នាក់របស់ “ក្រុមប្រឹក្សាសាធារណៈច្បាប់និង តុលាការ Bia Son” ដឹកនាំដោយ Pham Van Thu ពីបទ “ធ្វើសកម្មភាពសំដៅផ្ដួល រលំរដ្ឋអំណាចប្រជាជន”។ ចាប់ពីឆ្នាំ២០០៣ដល់ខែកុម្ភៈឆ្នាំ២០១២នៅមណ្ឌល ទេសចរណ៍បរិស្ថាន Da Bia នៅដំបន់ទួល Ca (ខេត្ត Phu Yen) Pham Van Thu រួមជាមួយជនជាប់ចោទចំនួន២១នាក់ទៀតបានបង្កើតអង្គការនយោបាយ កសាងមូលដ្ឋានតស៊ូប្រយុទ្ធនៅដំបន់ព្រៃទួល Ca។ អង្គការនេះបានបង្កើតគណៈ កម្មាការចំនួន១២សមាគមចំនួន២៦និងក្រុមចំនួន៤ជាមួយសមាជិកចំនួនជិត ៣០០នាក់។ អង្គការនេះបានជ្រើសរើសរបៀបប្រយុទ្ធដោយគ្មានអំពើរហឹង្សា រៀបចំចងក្រងឯកសារជាច្រើនដោយមានខ្លឹមសារបំប្លែងគោលការណ៍គោល មាគ៌ាគោលនយោបាយរបស់បក្សនិងរដ្ឋមូលបង្កាច់របបដើម្បីឃោសនាប្រជាជន មហាជនមួយផ្នែកសំដៅផ្ដួលរលំរដ្ឋអំណាចវៀតណាមបង្កើតរដ្ឋ Dai Nam Kinh Chau ដឹកនាំដោយ Pham Van Thu រួមជាមួយជនល្មើសផ្សេងៗ៕
Related
More




