VOV WorldVOV World
ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនរវាងវៀតណាម-ចិនលើកទី២បញ្ចប់ប្រកបដោយជោគគជ័យ
18/05/2015 10:19
(VOV)_នាថ្ងៃទី១៧ ឧសភា នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមសកម្មភាពនានានៃកម្មវិធីជួបប្រាស្រ័យមិត្តភាពជាតិ ការពារជាតិ ព្រំដែនវៀតណាម-ចិន
ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនរវាងវៀតណាម-ចិនលើកទី២បញ្ចប់ប្រកបដោយជោគគជ័យ
  ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនរវាងវៀតណាម-ចិនលើកទី២បញ្ចប់ប្រកបដោយជោគគជ័យ (VOV)_នាថ្ងៃទី១៧ ឧសភា នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រ សួងការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមសកម្មភាពនានានៃកម្មវិធីជួបប្រាស្រ័យមិត្តភាពជាតិ ការពារជាតិ ព្រំដែនវៀតណាម-ចិនលើកទី២។ នៅខេត្ត Yunan (ប្រទេស​ចិន) ឧត្តមសេនី យ៍ឯក Cháng wànquán​ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន​បានធ្វើអធិបតីពិធីទទួលគណៈ​ប្រតិភូវៀតណាម។ បន្ទាប់ពីពិធីទទួលនេះ រដ្ឋមន្ត្រីទាំងពីររូប រួមជាមួយគណៈ​ប្រតិភូ នៃប្រទេសទាំងពីរបានធ្វើកស្សិណ​សាក្សីសកម្មភាពយាមល្បាតរួម។           នាថ្ងៃដដែល នៅខេត្ត Yunnan ( ចិន) ក្រោមអធិបតីរបស់នាយឧត្តម​សេនីយ៍ ​​ Phung Quang Thanh  និង ឧត្តមសេនីយ៍ឯក Cháng wànquán​បាន​ប្រព្រឹត្តទៅជំនួប សន្ទនារវាងគណៈប្រតិភូទាំងពីរ។ នៅទីនេះ ឧត្តមសេនីយ៍ ​Phung Quang Thanh បានអះអាងថា៖ ការរៀបចំជំ​នួបសន្ទនា​លើក​នេះ​គឺ​អនុវត្តតាមសារាចរណ៍ ការព្រមព្រៀង រួមរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បក្សទាំងពីរ និងរដ្ឋទាំងពីរវៀតណាមនិងចិន ។ នោះគឺ កងទ័ពនៃប្រទេសទាំងពីរត្រូវជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ  បង្កើនជំនួបប្រាស្រ័យជាន់ខ្ពស់ ​និងសកម្មភាពផ្លាស់ប្តូរនានា ដើម្បីបង្កើនចំណង សាមគ្គីភាព មិត្តភាព និងកិច្ច​សហប្រតិបត្តិការ។បញ្ចប់ជំនួបប្រាស្រ័យនេះ រដ្ឋមន្ត្រី ទាំងពីររូបបានឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានចិននិងវៀតណាម។ នាថ្ងៃទី១៨ ឧសភា គណៈប្រតិភូវៀតណាមបានវិលត្រឡប់មកប្រទេសវិញ ​បញ្ចប់ ដំណើរទស្សនកិច្ចនៅចិនប្រកបដោយជោគជ័យ៕

More