VOV WorldVOV World
ជំនួបប្រាស្រ័យរវាងបណ្ដាអតីតទាហានរុស្ស៊ីដែលបានចូលរួមសង្គ្រាមនៅវៀតណាម
21/04/2014 10:23
(VOV)_នាថ្ងៃទី ១៩ មេសា ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី បានរួមសហការជាមួយបណ្ដាអង្គការសង្គមនៃជនវៀតណាមនៅរុស្ស៊ី រៀបចំ​ជំនួបប្រាស្រ័យសំរាប់បណ្ដាអតីតទាហានរុស្ស៊ីដែលបានចូលរួមការតស៊ូប្រឆាំងចក្រពក្តិអាមេរិក របស់ប្រជាជនវៀតណាម
ជំនួបប្រាស្រ័យរវាងបណ្ដាអតីតទាហានរុស្ស៊ីដែលបានចូលរួមសង្គ្រាមនៅវៀតណាម
ជំនួបប្រាស្រ័យរវាងបណ្ដាអតីតទាហានរុស្ស៊ីដែលបានចូលរួមសង្គ្រាមនៅវៀតណាម(VOV) (VOV)_នាថ្ងៃទី ១៩ មេសា ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី បានរួមសហការ ជាមួយបណ្ដាអង្គការសង្គមនៃជនវៀតណាមនៅរុស្ស៊ី រៀបចំ​ជំនួបប្រាស្រ័យសំរាប់ បណ្ដាអតីតទាហានរុស្ស៊ីដែលបានចូលរួមការតស៊ូប្រឆាំងចក្រពក្តិអាមេរិក របស់ប្រ ជាជនវៀតណាម ក្នុងឱកាសរំលឹកខួប​អនុស្សាវរីយ៍ជ័យជំនះ ថ្ងៃទី៣០ មេសា។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត​វៀតណាមប្រចាំនៅរុស្ស៊ី លោក Pham Xuan Son បានអះអាងថា៖ ​រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដែលមិនអាចបំភ្លេចបានការជួយ ឧបត្ថម្ភ ដ៏មហិមាដែលកងទ័ពនិងប្រជាជនសូវៀត បានលៃទុកសំរាប់វៀតណាម ក្នុង ការតស៊ូ ប្រឆាំងចក្រពក្តិអាមេរិក ជួយសង្គ្រោះជាតិ។           ក្នុងពេលនោះ បណ្ដាអតីតទាហានរុស្ស៊ីបានរំលឹកឡើងវិញបណ្ដា​អនុស្សាវរីយ៍ជា មួយបណ្ដាយុទ្ធជនវៀតណាម ក្នុងការតស៊ូប្រឆាំងចក្រពក្តិអាមេរិក។ បណ្ដាដំណាងក៏ បាន អះអាងថា៖ចំណងមិត្តភាពរុស្ស៊ី-វៀតណាម ​បានមានពីយូរណាស់មកហើយ និង ឆ្លង់ កាត់រាល់ការលំបាកសាកល្បង។ ទន្ទឹមនឹងនោះ បានអំពាវនាវជំនាន់ វ័យក្មេង បន្តរក្សារ ពង្រឹងនិងពង្រីកទំនាក់ទំនងជាភាតរះនេះ កាន់តែជិតស្និទ្ធពីមួយថ្ងៃទួមួយថ្ងៃ៕