VOV WorldVOV World
ជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មវៀតណាម-អាល់ហ្សេរី
26/10/2016 06:56
(VOV)_នាថ្ងៃទី២៥តុលា ស្ថានទូតវៀតណាម និងសភាពាណិជ្ជកម្មវៀតណាម ប្រចាំនៅអាល់ហ្សេរីបានរួមសហការជាមួយសភាពាណិជ្ជកម្ម និង​ឧស្សាហកម្មអាល់ហ្សេរី (CACI)​រៀបចំសិក្ខាសាលា អង្គភាពអាជីវកម្ម​វៀតណាម-អាល់ហ្សេរី ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចនិង​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មវៀតណាម-អាល់ហ្សេរី
ជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មវៀតណាម-អាល់ហ្សេរី (VOV)_នាថ្ងៃទី២៥តុលា ស្ថានទូតវៀតណាម និងសភាពាណិជ្ជកម្មវៀតណាម ប្រ ចាំនៅអាល់ហ្សេរីបានរួមសហការជាមួយសភាពាណិជ្ជកម្ម និង​ឧស្សាហកម្មអាល់ហ្សេរី  (CACI)​រៀបចំសិក្ខាសាលា អង្គភាពអាជីវកម្ម​វៀតណាម-អាល់ហ្សេរី ដើម្បីជំរុញទំនាក់ ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចនិង​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សិក្ខាសាលាលើក នេះមានការចូលរួមរបស់​អង្គភាពអាជីវកម្មអាល់ហ្សេរីចំនួន៣០អង្គភាព។​ថ្លែងមតិ នៅទីនេះ ឯកអគ្គរដ្ឋទូត​វៀត​ណាមប្រចាំនៅអាល់ហ្សេរី លោក Pham Quoc Tru បាន សង្កត់ធ្ងន់ថា៖​ យថាទស្សន៍សហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរគឺវិជ្ជមាន។  ទំហំ​ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអាល់ហ្សេរី ទទួលបាន២៣៥លានដុល្លារ អាមេរិកក្នុងឆ្នាំ ២០១៥​។ ​ស្ដីអំពីកិច្ចសហប្រតិបត្តិការវិនិយោគ ឯកអគ្គរដ្ឋទូតបាន​ អោយដឹងថា៖ សម្ព័ន្ធអាជីវកម្ម ប្រេងឧស្ម័ន Bir – Seba រវាង Petro Viet Nam , Sonatrach (អាល់ហ្សេរី)និង PTT (ថៃ) បានដាក់អោយដំណើការ ​ដោយមាន​ទិន្នផល១៨ពាន់ធុង/ថ្ងៃ  ហើយនេះជានិមិត្តសញ្ញាសំរាប់កិច្ចសហប្រតិបត្តិការជោគជ័យរវាងវៀតណាមនិងអាល់ ហ្សេរី។ ឯកអគ្គរដ្ឋទូត​ Pham Quoc Tru បាន​សម្ដែងជំនឿជាក់ថា៖ សិក្ខាសាលានេះជាឱ កាសដើម្បីភាគីទាំងពីរផ្លាស់ប្តូរ​ព័ត៌មាន តាមនោះជំរុញទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។  នៅទីនេះអង្គសន្និសីទ ​បាន​ពិភាក្សាអំពីដំណោះស្រាយជំរុញទំនាក់ទំនងសេដ្ឋកិច្ចនា ពេលខាងមុខនេះ៕