ជម្រុញខ្លាំងការធ្វើកំណែទម្រង់រដ្ឋបាលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច
09/03/2017 10:36
(VOVworld)-នាព្រឹកថ្ងៃទី៩មិនានៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅសិក្ខាសាលា ស្តីពី សេណារីយ៉ូសេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៧ក្រោមប្រធានបទ “ធ្វើអាជីវកម្ម-វិនិយោគ

(VOVworld)-នាព្រឹកថ្ងៃទី៩មិនានៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅសិក្ខាសាលា ស្តីពី សេណារីយ៉ូសេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៧ក្រោមប្រធានបទ “ធ្វើអាជីវកម្ម -វិនិយោគ ក្នុងពិភពលោកកំពុងមានការផ្លាស់ប្តូរ”។នៅក្នុងសិក្ខាសាលានេះ តំណាងនានាបាន ចាត់ទុកថា សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៧នេះត្រូវប្រឈម មុខនិងការសាកល្បង ជាច្រើន។នោះគឺសេដ្ឋកិច្ចពិភពលោកងើបឡើងវិញយ៉ាង យឺតយ៉ាវ ហើយប្រសិទ្ធ ភាពផលិតកម្មកសិកម្មនៅទាបនៅឡើយ។ចំពោះមុខរាល់ ការសាកល្បងនេះ វៀតណាមគប្បី មានយន្តការនិងគោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មឧបត្ថម្ភនិងបង្កើតបរិយា កាសងាយស្រួលសម្រាប់ការចាប់ផ្តើមអាជីព និងការច្នៃប្រឌិត។ លេខាបក្សទីក្រុងហូជីមិញ លោក Dinh La Thang អញ្ជើងថ្លែងមតិក្នុងសិក្ខាសាលា ស្តីពីវិធានការជាក់ស្តែងសំដៅបន្តរក្សាកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៧នេះ លេខាបក្សទីក្រុងហូជីមិញ លោក Dinh La Thang បានសង្កត់ធ្ងន់ថា៖ “ទីក្រុងត្រូវផ្តោតសំខាន់លើភារកិច្ចស្នូលមួយចំនួន។ នោះគឺកំណត់ទស្សនៈ វិស័យយុទ្ធសាស្ត្រ បង្កើតកម្លាំងចលករនិងសមត្ថភាព ដោយប្រមូលផ្តុំរាល់ប្រភព ធនធាន សក្កានុភាពនិងប្រៀបខ្លាំងរបស់ខ្លួនផងដែរ”។ លោក Dinh La Thang បានគូសបញ្ជាក់ថា ទីក្រុងហូជីមិញចាត់ទុកការកែលំអ បរិយាកាសវិនយោគ ជម្រុញស្មារតីចាប់ផ្តើមអាជីព បង្កលក្ខណៈងាយស្រួលនិង ជួយបង្កើតសហគ្រាសជាគោលដៅសំខាន់ក្នុងគោលនយោបាយអភិវឌ្ឍន៍របស់ទី ក្រុងក្នុងឆ្នាំ២០១៧នេះ៕
Related







