VOV WorldVOV World
ជំរុញខ្លាំងថែមទៀតការតស៊ូប្រឆាំងបទល្មើសនៅតំបន់ព្រំដែន
23/01/2015 10:23
(VOVworld) - នាព្រឹកថ្ងៃទី២៣ មករា នៅរដ្ឋធានី ហាណូយ ស្នងការបង្ការ ប្រឆាំងបទល្មើសគ្រឿងញៀន នៃកងទ័ពការពារព្រំដែន បានរៀបចំពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី១០នៃទិវាបង្កើត (ថ្ងៃទី២៨ មករា) និងទទួលគ្រឿង ឥស្សរិយសយុទ្ធជ័យថ្នាក់ទី៣។
ជំរុញខ្លាំងថែមទៀតការតស៊ូប្រឆាំងបទល្មើសនៅតំបន់ព្រំដែន
កម្លាំងកងទ័ពការពារព្រំដែននៅខេត្ត Lang Son ភាគខាងជើងវៀតណាម (VOVworld) - នាព្រឹកថ្ងៃទី២៣ មករា នៅរដ្ឋធានីហាណូយ ស្នងការបង្ការ ប្រឆាំង បទល្មើសគ្រឿងញៀននៃកងទ័ពការពារព្រំដែន បានរៀបចំពិធីរំលឹកខួប អនុស្សា វរីយ៍លើកទី១០នៃទិវាបង្កើត (ថ្ងៃទី២៨ មករា) និងទទួលគ្រឿង ឥស្សរិយសយុទ្ធ ជ័យថ្នាក់ទី៣។ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានលើកសរសើររាល់ស្នាដៃដែលកម្មាភិបាល យុទ្ធជននៃកម្លាំង បង្ការប្រឆាំងបទល្មើសគ្រឿងញៀនរបស់កងទ័ពការពារ ព្រំដែនទទួលបាននា ពេលកន្លងទៅ។ក្នុងកាលៈទេសៈសភាពការណ៍បទល្មើស នៅមានបំរ៉ែបំរួល ដ៏ស្មុគស្មាញនៅខ្សែព្រំដែននានា លោក Nguyen Xuan Phuc បានស្នើរឲ្យកម្លាំង បង្ការប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវតាមដានឲ្យ បានជាប់សភាពការណ៍ ស៊ើបអង្កេតជាសារវ័ន្ត ធ្វើសេនាធិការ និងសហការ ជាមួយស្ថាប័នមានសមត្ថ កិច្ច សំដៅលើកកំពស់ថែមទៀតការងារបង្ការ ប្រឆាំងបទល្មើសនៅតំបន់ ព្រំដែន៕