ជំរុញកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ររវាងវៀតណាមនិងន័រវេស
24/11/2016 08:42
(VOVworld) - វៀតណាមនិងន័រវេសបន្តរក្សានិងបង្កើន ថែមទៀតនូវទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ច សមុទ្រ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៅ តំបន់ឆ្នេរសមុទ្រ។
ឯកអគ្គរដ្ឋទូតន័រវេសប្រចាំវៀតណាមលោកស្រី Siren Gjerme Eriksen ថ្លែងមតិនៅសិក្ខាសាលា (រូបថត៖voh.com.vn) (VOVworld) - វៀតណាមនិងន័រវេសបន្តរក្សានិងបង្កើនថែមទៀតនូវទំនាក់ទំនង ទ្វេភាគីលើវិស័យសេដ្ឋកិច្ចសមុទ្រ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៅ តំបន់ ឆ្នេរសមុទ្រ។នេះជាខ្លឹមសារនៃសិក្ខាសាលាអំពីសេដ្ឋកិច្ចសមុទ្រ ដែលត្រូវបានរៀបចំ ឡើងនៅទីក្រុងហូជីមិញនាថ្ងៃទី២៣ វិច្ឆិកាដោយស្ថានទូតន័រវេស ប្រចាំវៀតណាម។ នាពេលខាងមុខ ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមនិងប្លុក EFTA (រួមមានស្វីស ន័រវេស អ៊ីស្លង់និងលិចទេនស្តែន) ត្រូវបានចរចារប្រកបដោយ ជោគជ័យនោះគឺវានឹងជំរុញថែមទៀតពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង ពីរ។នៅសិក្ខាសាលាលើកនេះ តំណាងន័រវេសក៏បានចែក រំលែកអំពីការអភិវឌ្ឍន៍ របរចញ្ចឹមជលផលនៅសមុទ្រជាមួយដៃគូវៀតណាមផងដែរ៕
Related







